ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចោទ​រដ្ឋាភិបាល​ថា​សម្លាប់​មនុស្ស​ជា​សម្ងាត់​ក្នុង​ពន្ធនាគារ

មនុស្ស​ដល់​ទៅ ១​ម៉ឺន ៣​ពាន់​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល​គាំ​ទ្រ​បក្ស​ប្រឆាំង ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ជា​សម្ងាត់​នៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​ស៊ីរី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារប័ត៌មាន BBC ដែល​បាន​ដក​ស្រង់​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ។

របាយការណ៍​ថ្មី​មួយ​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះ បាន​ចោទ​ថា ការ​ប្រហារ​ជីវិត​មនុស្ស​ដោយ​ព្យួរ​ក​បាន​កើត​ឡើង​រៀង​រាល់​សប្ដាហ៍ នៅ​ឯ​ពន្ធនាគារ Saydnaya នៅ​ចន្លោះ​ខែ​កញ្ញា ឆ្នាំ​២០១១ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥។

អង្គការ​នេះ បាន​និយាយ​ថា បទ​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​មនុស្ស ធ្វើ​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ស៊ីរី។

ប៉ុន្តែ រដ្ឋាភិបាល​ស៊ីរី​កាល​ពី​មុន បាន​បដិសេធ​ការ​សម្លាប់​មនុស្ស ឬ​ការ​ប្រព្រឹត្ត​ឃោឃៅ​ទៅ​លើ​អ្នក​ជាប់​ឃុំ។

ទោះជាយ៉ាងណា អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​កាល​ពី​មួយ​ឆ្នាំ​មុន​ថា សាក្សី​ និង​ភស្តុតាង សុទ្ធ​តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា មនុស្ស​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​គេ​ឃុំ​ខ្លួន ហើយ​ការ​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ កំពុង​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ