មួយ​ខែ​ដើម​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ថា​ប្រមូល​ពន្ធ​បាន​ជាង ២៤៥​លាន​ដុល្លារ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គ​នាយកដ្ឋាន​ពន្ធដា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខ្លួន​ប្រមូល​ថវិកា​បាន​ជាង ២៤៥​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​រយៈ​ពេល ១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គ​នាយកដ្ឋាន​ពន្ធ​បាន​ប្រកាស​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន​ ២៤៥,៦៩​លាន​ដុល្លារ កាល​ពី​ខែ​មករា​កន្លង​មក​នេះ។

ទោះជាយ៉ាងណា អគ្គ​នាយកដ្ឋាន​ពន្ធដារ​ពុំ​បង្ហាញ​ថា ចំណូល​ថវិកា​ពន្ធ​ប្រមូល​បាន​នៅ​ខែ​មករា​កន្លង​មក​នេះ កើន​ឡើង ឬ​ថយ​ចុះ​ក្នុង​ចំនួន​ប៉ុន្មាន​ទេ បើ​ធៀប​ទៅ​នឹង​ខែ​មករា ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ