នាយក​រដ្ឋ​មន្ត្រីស្នើ​​រក្សា​ទុក​ភ្លុក​ដំរី​ដែល​ចាប់បាន ដើម្បី​តាំង​ពិព័ណ៌

រូបភាពពីហ្វេសប៊ុក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រីរ​បស់​ខ្លួន​រក្សា​ទុកភ្លុក​ដំរី និង​កុយ​រមាស​ដែល​ចាប់​បាន​ដើម្បីដាក់តាំង​ពិព័ណ៌ ដោយ​លោក​ថា​វា​ជា​របស់ដ៏​កម្រនិង​ថា​ជា​សិទ្ធិ​របស់​កម្ពុជា។

ថ្លែងក្នុង​ពិធីបិទ​សន្និបាតប្រចាំឆ្នាំរបស់​ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤កុម្ភៈនេះ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានប្រាប់​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួងបរិស្ថាន ឲ្យ​រក្សា​ភ្លុក​ដំរី​និង​កុយ​រមាស​ ដែល​ចាប់​បាន​នៅ​កំពង់​ផែ​ស្វ័​យ័ត ​ខេត្ត​ព្រះ​សី​ហនុ ឲ្យ​រក្សា​ទុកដើម្បីតាំង​ពិព័ណ៌ ជាជាង​បំផ្លាញ​ចោល​តាម​ការ​ស្នើ​របស់​សហ​រដ្ឋ​អា​មេ​រិក​។

លោក​ថា៖ «ថ្ងៃ​មុន​ដូច​ជា​ក្រសួង​បរិស្ថាន​ ដែល​បាន​ស្នើ​សុំ​តាំង​ពិព័ណ៌​ព្រោះ​គេ​ថា​ឲ្យ​កំទេច​ចោល ខាង​អា​មេរិក​គេ​ឲ្យ​កំទេច​ចោល ទេ​នេះ​មិន​មែន​ភារកិច្ច​អី​ដែល​អា​មេរិក​មក​នៅ​ស្រុក​ខ្មែរ​ទេ អាមេរិកគ្មាន​សិទ្ធិ​ទេ! ខ្មែរ​ទុក​អាហ្នឹង​តាំង​ពិព័ណ៌ ព្រោះ​ភ្លុក​ដំរី​ខ្លះ​មក​ពី​អា​ហ្រិក​ខាង​ត្បូង រួច​រឿង​អី​មក​ត្រូវ​កម្ទេច​ចោល ដូចជា​បំបាត់​ភស្ភុតាង​ចោល​អញ្ចឹង​។ អញ្ចឹង​យើង​ដាក់​តាំង​ពិព័ណ៌​មួយ»

គួររលឹក​ថា​កាលពីខែសីហា​ឆ្នាំ​២០១៦ មន្រ្តីគយកម្ពុជាប្រចាំច្រកទ្វាអន្តរជាតិក្រុងព្រះសីហនុ​ចាប់​បាន​​ភ្លុកដំរី ​ជាង៦០០​គីឡូ ​ដែល​នាំ​ចូល​​មកពីទ្វីប​អាហ្វ្រិច​ និងនៅក្នុងឆ្នាំ២០១៤ មន្ត្រីគយក៏​ធ្លាប់ចាប់​បាន​ភ្លុកដំរី​ជាង៣តោនផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ