ក្រុម​មន្ត្រី​ព្រំដែន​កម្ពុជា​-ថៃ​គ្រោង​ជួប​ប្រជុំ​គ្នា​មុន​កិច្ចប្រជុំ​ផ្លូវការ​នៅ​ខែ​ក្រោយ​នេះ

ក្រុម​មន្ត្រី​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា គ្រោង​ជួប​ប្រជុំ​ជាមួយ​សមភាគី​ថៃ នៅ​បំណាច់​ចុង​ខែ​កុម្ភៈ​នេះ នៅ​ឯ​ខេត្ត​សៀមរាប មុន​កិច្ច​ប្រជុំ​ផ្លូវការ​នៅ​ខែ​ក្រោយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការពារ​ជាតិ​​កម្ពុជា បាន​ប្រកាស​ថា ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​០១ ខែមីនា​ខាង​មុខ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រកាស​ថា កិច្ច​ប្រជុំ​រវាង​ក្រុម​មន្ត្រី​កម្ពុជា និង​សមភាគី​ថៃ ត្រូវ​បាន​គេ​គ្រោង​រៀបចំ​ឡើង​ ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ នៅតាម​បណ្ដោយ​ព្រំដែន​រួម​។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បន្ថែម​ថា វា​គឺ​ជា​ការ​​ត្រៀម​រៀបចំ​ឆ្ពោះ​ទៅ​កិច្ច​ប្រជុំ​ផ្លូវការ​លើក​ទី ១២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ នៅ​ក្នុង​ខែ​មីនា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ