ភ្នំពេញ​ស្ថិតនៅ​លំដាប់​ទី​១ មាន​ពលរដ្ឋ​ប្រើ​ប្រាស់​កម្ចី​ឥណទាន​ច្រើន​ជាង​គេ

ធនាគារជាតិ​នៃ​កម្ពុជា​(រូបថតពី​ហ្វេស​ប៊ុក​ធនាគារជាតិ)

ធនាគារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រជាជន​មិន​តិច​ជាង ២​សែន​នាក់ នៅ​រាជ​ធានី​ភ្នំពេញ បាន​ប្រើ​ប្រាស់​កម្ចី​ឥណទាន​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដែលធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​កម្ចី​ឥណទាន​របស់​ទីក្រុង​នេះ ឈរ​នៅ​លំដាប់​ទី ១ បើ​ធៀប​ទៅ​នឹង​បណ្ដា​ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​មុន។

ដោយ​បាន​ដក​ស្រង់​ទិន្ន័យ​ចេញ​ពី​របាយការណ៍​ក្រេឌីត​ប៊ុយរូ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នោះ ធនាគារ​ជាតិ​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ចំនួន​អតិថិជន​ដែល​ទទួល​បាន​ឥណទាន​ច្រើន​ជាង​គេ គឺ​រាជ​ធានី​ភ្នំពេញ ដែល​មាន​អតិថិជន​ច្រើន​ជាង ២​សែន​នាក់។

ធនាគារ​កណ្ដាល​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខេត្ត​កណ្ដាល បាន​ស្ថិត​នៅ​លំដាប់​ទី​ពីរ ដោយ​មាន​ប្រជាជន​ប្រើ​ប្រាស់​កម្ចី​ឥណទាន​ចន្លោះ​ពី ១៥​ម៉ឺន​នាក់ ទៅ ២​សែន​នាក់។

ធនាគារ​ជាតិ​កម្ពុជា បាន​បន្ថែម​ថា ក្នុង​ចំណោម​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ខេត្ត​កំពង់ស្ពឺ សៀមរាប កំពង់ចាម ព្រៃវែង តាកែវ កំពង់ធំ និង​បាត់ដំបង សុទ្ធ​តែ​ជា​ខេត្ត​ដែល​មាន​ប្រជាជន​ប្រើ​ប្រាស់​កម្ចី​ឥណទាន​ខ្ពស់ ស្ថិត​នៅ​ចន្លោះ ១០​ម៉ឺន​នាក់ ទៅ ១៥​ម៉ឺន​នាក់ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ