របប​យោធា​ថៃ​ផ្លាស់​ប្ដូរ​ប្រមុខ​កិច្ចការ​សាសនា​ដាក់​តម្រួត​កាន់​ជំនួស​វិញ

ពុទ្ធសាសនិករាប់ពាន់នៅវត្តធម្មកាយ បានបិទផ្លូវមិនឲ្យតម្រួតចូល​ទៅចាប់ខ្លួនអតីតចៅ​អធិការ​វត្តនេះ (រូបភាព​ពី​ទីភ្នាក់​ងារ​ Reuters)

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា របប​យោធា​ថៃ បាន​ដក​ហូត​តំណែង​ប្រធាន​នាយកដ្ឋាន​មួយ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់​គ្រង​កិច្ច​ការ​សាសនា និង​បាន​ដាក់​មន្ត្រី​ប៉ូលិស​ម្នាក់ ឲ្យ​កាន់​ជំនួស​វិញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចំ​ពេល​មាន​ការ​ជាប់​គាំង​រវាង​ក្រុម​មន្ត្រី និង​ព្រះ​សង្ឃ នៅ​ឯ​វត្ត​អារាម​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​នេះ។

ពុទ្ធ​សាសនិក​រាប់​ពាន់​នៅ​វត្ត​ធម្មកាយ បាន​ប្រឆាំង​ទៅ​នឹង​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​ទីធ្លា​វត្ត​នោះ​អស់​រយៈ​ពេល ១​សប្ដាហ៍​ហើយ ដោយ​ពួកគេ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​តម្រួត​ចូល​ទៅ​ចាប់​ខ្លួន​អតីត​ចៅអធិការ​វត្ត​នេះ ដែល​ត្រូវ​បាន​គេ​ចោទ​ថា បាន​លាង​លុយ​កខ្វក់​នោះ​ឡើយ។

ភាព​ជាប់​គាំង​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ឧបសគ្គ​ធំ​បំផុត​ចំពោះ​អំណាច​របស់​របប​យោធា​ថៃ ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០១៤​មក។

នាយករដ្ឋ​មន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រើ​ប្រាស់​ច្បាប់​មួយ​ដែល​អ្នក​រិះគន់​ថា ជា​ច្បាប់​ផ្ដាច់​ការ ដើម្បី​តែង​តាំង​លោក ផាណុម សនស៊ីន ឲ្យ​ធ្វើ​ជា​ប្រមុខ​ការិយាល័យ​ពុទ្ធសាសនា​ជាតិ៕ លោក ផាណុម គឺ​ជា​តម្រួត​ម្នាក់​មក​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​ពិសេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ