វៀតណាម​ថានឹងគាំទ្រ AIIB ឲ្យអស់លទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមប្រកាសគាំទ្រពេញទំហឹង ចំពោះធនាគារហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលថា មានសារៈសំខាន់ចំពោះវៀតណាមនិងជាដៃគូល្អសម្រាប់ការអភិវឌ្ឍ។​

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ថ្លែងបែបនេះនៅពេលលោកជួបជាមួយប្រធានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ីនៅក្នុងទីក្រុងហាណូយ។​

លោកថាកិច្ចសហប្រតិបត្តិការជាមួយធនាគារ AIIB គឺនាំមកផលប្រយោជន៍ច្រើនសម្រាប់វៀតណាមនិងជាដៃគូល្អឆ្ពោះទៅរកការអភិវឌ្ឍពិតប្រាកដ។​ នេះបើតាមសារព័ត៌មានវៀតណាមញូ។

រដ្ឋាភិបាលវៀតណាមសង្ឃឹមថា AIIB នឹងក្លាយជាផ្នែកមួយ ក្នុងការជួយដល់វិស័យសាធារណៈ ដែលអាចជួយពង្រឹងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឈានដល់ការជួយដល់វិស័យឯកជន។​

ធនាគារ AIIB ជាធនាគារដែលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីប៉ាស៊ីភិច។ មានរដ្ឋជាសមាជិកជាង៥០ សុទ្ធតែជាសមាជិកស្ថាបនិក។ ធនាគារនេះផ្តួចផ្តើមបង្កើតឡើងដោយចិន ហើយបានដំណើរការផ្លូវការតាំងខែធ្នូឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ