ផ្ទះ​ពលរដ្ឋ​៣​គ្រួសារ​នៅ​កំពង់ស្ពឺ​ត្រូវ​ភ្លើង​ឆេះ​ទាំង​​ព្រលឹម​

ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​(រូបថត​ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ)

យ៉ាង​ហោច​ណាស់​ផ្ទះប្រជា​ពលរដ្ឋ ៣​គ្រួសារ ស្ថិត​នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​ភ្លើង​ឆេះ​ទាំង​ស្រុង​នៅព្រលឹម​ថ្ងៃ​នេះ។ នេះ​ដោយ​យោងតាម​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

វេបសាយ​ដដែល​នេះ បាន​បន្ថែម​ថា ផ្ទះ​អ្នក​ភូមិ ៣​គ្រួសារ ស្ថិត​ក្នុង​ក្រុង​ច្បារមន ត្រូ​បាន​ភ្លើង​ឆេះ​ទាំង​ស្រុង​នៅ​ម៉ោង ៤ និង ៤៥​នាទី ព្រឹក​ថ្ងៃ​នេះ។

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ថា ភ្លើង​បាន​ឆាប​ឆេះ​ចេញ​ផ្ទះ​របស់​អ្នក​ភូមិ​ឈ្មោះ ជា សខន ប៉ុន្តែ គេ​ពុំ​ដឹង​ពី​មូល​ច្បាស់​លាស់​នៅ​ឡើយទេ។

ទោះជាយ៉ាងណា គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​គេ​រាយការណ៍​មកថា មាន​គ្រោះ​ថ្នាក់ ឬ​រង​របួស​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ