គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ​​សម្លាប់​មនុស្ស​ដល់​ទៅ​៩​នាក់ របួស​១៣​នាក់

យ៉ាង​ហោច​ណាស់​​មនុស្ស​ ៩​នាក់ បាន​ស្លាប់ និង ១៣​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ​​កាល​ពី​ថ្ងៃ​​ម្សិលមិញ​នេះ​។

របាយការណ៍​នគរបាល​ចរាចរណ៍​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍ ១០​ករណី បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៩​នាក់ ខណៈ​មនុស្ស ៨​នាក់​រង​របួស​ធ្ងន់ ហើយ ៥​នាក់​ទៀត​រង​របួស​ស្រាល។

វេបសាយ​ដដែល​នេះ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​រយៈ​ពេល ១១​ថ្ងៃ​ដំបូង​នៃ​ខែ​មីនា​នេះ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ១០៦​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៥៨​នាក់ ខណៈ​មនុស្ស ១៤៨​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ