បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ទាមទារឲ្យ​ចិន​បញ្ឈប់​សង​សឹក​ជុំ​វិញ​ការ​ដំឡើង​ខែល​ការពារ​មីស៊ីល

អ្នក​នយោបាយ​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន ដែល​គេ​រំពឹង​ថា​នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ថ្មី​នោះ បាន​អំពាវ​នាវ​ទៅ​ចិន​នៅ​ថ្ងៃ​នេះ ឲ្យ​បញ្ឈប់​ការ​សង​សឹក​ខាង​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​នឹង​បណ្ដា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ជុំ​វិញ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​អាមេរិក។ នេះ​ដោយ​យោង​តាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ថ្លែង​នៅ​ក្នុង​វេទិកា​សួរ​ដេញ​ដោល​ជាមួយ​គូ​ប្រជែង​តំណែង​ប្រធានាធិបតី​ដទៃ​ទៀត លោក មូន បាន​លើក​ឡើង​ថា កូរ៉េ​ខាង​ត្បូង ត្រូវ​តែ​ក្រោក​ឈរ​ឡើង​តទល់​នឹង​ប្រទេស និង​តវ៉ា​ជំទាស់​ទៅ​នឹង​ទង្វើ​អយុត្តិធម៌ ប៉ុន្តែ ក៏​ត្រូវ​បង្កើត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​កាទូត​ផង​ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ចិន​បាន​តវ៉ា​ជំទាស់​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល នៅ​កូរ៉េ​ខាង​ត្បូង ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដោយ​គ្រាប់​មីស៊ីល​ពី​សំណាក់​កូរ៉េ​ខាង​ជើង។

ប្រទេស​ចិន​ចាត់​ទុក​រ៉ាដា​ដ៏​មាន​ឥទ្ធិពល​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ