បុរស៤នាក់ដែលរងការចោទថា ពាក់ព័ន្ធការសម្លាប់មេធាវីនិងជាទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានសមត្ថកិច្ចបង្ហាញខ្លួននៅតុលាការនៅព្រឹកថ្ងៃសុក្រនេះក្នុងទីក្រុងយ៉ង់ហ្គោន។
លោក កូនី ត្រូវបានឃាតកបាញ់សម្លាប់កាលពីចុងខែមករា នៅកណ្តាលថ្ងៃស្ថិតនៅខាងក្រៅព្រលានយន្តហោះ យ៉ង់ហ្គោន រង់ចាំរថយន្តឈ្នួល ខណៈលោក ពរចៅនៅនិងដៃ។
បុរសទាំង៤នាក់នោះ ត្រូវបញ្ជូនទៅសវនាការហើយតុលាការចោទប្រកាន់ នៅថ្ងៃសុក្រនេះ។ ក្នុងចំណោមនោះ២នាក់ រងការចោទថា ផ្តល់លុយ ផ្តល់អាវុធ និងជួយដឹកជញ្ជូនខ្មាន់កាំភ្លើងទៅកន្លែងបាញ់សម្លាប់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP៕









