អ្នកតវ៉ាវ័យក្មេងនៅហុងកុងជាប់ពន្ធនាគារម្នាក់៣ឆ្នាំ​

យុវជនដែលតវ៉ាទាមទារឲ្យមានការជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យ៣នាក់នៅហុងកុង ត្រូវតុលាការកាត់ទោសនៅថ្ងៃសុក្រនេះ ឲ្យជាប់ពន្ធនាគារម្នាក់៣ឆ្នាំ ចោទពួកគេតវ៉ាប្រឆាំងរដ្ឋអំណាចចិនកាលពីឆ្នាំមុន ដែលបង្កភាពតានតឹង។​

ការសម្រេចឃុំខ្លួននេះ ចាប់ផ្តើមធ្វើឡើងគឺមុនមួយសប្តាហ៍នៃការបោះឆ្នោតនៅហុងកុង ដើម្បីជ្រើសរើសមេដឹកនាំថ្មី ខណៈអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានរារាំងមិនឲ្យចូលរួមប្រកួតប្រជែងទេ។​

ក្រុមសកម្មជនផ្សេងទៀតថ្លែងថា ពួកគេ នឹងចេញមុខតវ៉ានៅថ្ងៃទី២៦ខែមីនា ជាថ្ងៃបោះឆ្នោតជ្រើសរើសមេដឹកនាំ គឺនឹងបង្កើតគណៈកម្មាធិការដែលមានសមាជិកចំនួន​១១៩៤នាក់ ដើម្បីការពារផលប្រយោជន៍រួម​។​

​សកម្មជនបីនាក់ដែលតុលាការសម្រេចឲ្យជាប់ពន្ធនាគារនៅថ្ងៃនេះ ចោទថា បានធ្វើកុប្បកម្មបង្កើតឲ្យមានចលាចលកាលពីខែកុម្ភៈឆ្នាំ២០១៦ ជាចំណុចមួយដែលរដ្ឋអំណាចទីក្រុងប៉េកាំងកំពុងព្រួយបារម្ភចំពោះដែនដីស្វ័យយ័ត្នហុងកុង។​

ទោះយ៉ាងណា ក្នុងចំណោមអ្នកទាំងបីដែលជាប់ពន្ធនាគារនោះ មិនមែនជាអ្នកដែលល្បីធ្លោរក្នុងការចេញមុខតវ៉ានៅពេលកន្លងមកនោះទេ។ ក្នុងចំណោមអ្នកទាំងបីនោះគឺពីរនាក់ជាសិស្សគឺម្នាក់អាយុ២៣ឆ្នាំ ២០ឆ្នាំ និង ម្នាក់ទៀតអាយ៣៣ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ