អតីតប្រធានអង្គការសហប្រជាជាតិលោក Kofi Annan ជុំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវចាប់ផ្តើបន្ទាន់ក្នុងការអនុញ្ញាតឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាលាឥស្លាម វិលត្រឡប់ចូលផ្ទះពួកគេវិញ និង ធ្វើការឲ្យស្និទ្ធជាមួយជុំរុះជនជាតិភាគតិចនេះ នៅភាគខាងលិចរដ្ឋរ៉ាឃីន។ នេះបើតាមសារព័ត៌មានChannel News Asia។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង ១២០ ០០០នាក់ បានរស់នៅក្នុងទីតាំងជំរកបណ្តោះអាសន្ន ចាប់តាំងពីមានហិង្សារវាងអ្នកកាន់សាសនាព្រះពុទ្ធ និង អ្នកកាន់សាសនាឥស្លាមកើតឡើងកាលពីឆ្នាំ២០១២។
រដ្ឋាភិបាលមីយ៉ាន់យ៉ា កំពុងរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ដែលដោះស្រាយបញ្ហាហិង្សាលើជនជាតិដើមភាគតិច រ៉ូហ៊ីយ៉ាមិនទានបាន។ ថ្មីៗនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសូមឲ្យសហគមន៍អន្តរជាតិយោគយល់ និង ពន្យារបន្តិចទៀត ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះឲ្យបានល្អ៕









