កូរ៉េ​ខាង​ត្បូង​ត្រៀម​ស្រង់​នាវា​​ចម្លង​ Sewol ដែល​លិច​កាល​ពី​ជិត​៣​ឆ្នាំ​មុន

នាវាចម្លង Sewol ដែល​បាន​លិច​កាលពីជិត ៣ឆ្នាំមុន ​(រូបភាពពីទីភ្នាក់​ងារ​ Reuters)

កូរ៉េ​ខាង​ត្បូង​ត្រៀម​ស្រង់​នាវា​ចម្លង Sewol ដែល​បាន​លិច​កាល​ពី​ជិត ៣​ឆ្នាំ​មុន ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់ ភាគ​ច្រើន​ជា​ក្មេងៗ​សិស្ស​សាលា។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ចាត់​ទុក​ជា​ការ​សាក​ល្បង​ប្រព័ន្ធ​មួយ​ដើម្បី​នាំ​យក​នាវា​ចម្លង​​នោះ​ឡើង​មក​លើ​ផ្ទៃ​ទឹក ដោយ​សង្ឃឹម​ថា នឹង​រក​ឃើញ​សព​មនុស្ស ៩នាក់​ចុង​ក្រោយ។

នាវា​ចម្លង Sewol ដែល​ត្រូវ​បាន​គេ​សាង​សង់​ឡើង​ឲ្យ​រឹង​មាំ​នោះ បាន​ផ្ទុក​លើស​ចំណុះ និង​បើកបរ​យ៉ាង​លឿន​​នៅ​ពេល​បត់ បណ្ដាល​ឲ្យ​ក្រឡាប់​លិច នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​ការ​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៤​កន្លង​មក។ នាវា​នោះ​បាន​លិច​ចូល​ទៅ​បាត​សមុទ្រ​ជម្រៅ ៤៤​ម៉ែត្រ នៅ​ភាគ​ពាយព្យ​នៃ​កោះ​ជិនដូ។

ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​កុមារ​ដល់​ទៅ ២៥០​នាក់ ដែល​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា។ កុមារ​ភាគ​ជាច្រើន បាន​ស្ដាប់​តាម​សម្ដី​របស់​ក្រុម​នាវិក ដែល​បាន​ណែនាំ​ពួកគេ​ឲ្យ​ស្ថិត​នៅ​ក្នុង​កាប៊ីន​នាវា ប៉ុន្តែ ពួកគេ​បែរ​ជា​រត់​ភៀស​ខ្លួន នៅ​ពេល​នាវា​នោះ​លិច។

ក្រុម​គ្រួសារ​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​សោក បាន​អំពាវ​នាវ​ឲ្យ​ស្រង់​នាវា​នោះ​ឡើង និង​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត​ទៅ​គ្រោះ​ថ្នាក់​នោះ។

ដោយ​សម្ដី​ទៅ​ដល់​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឲ្យ​ខូច​ខាត​ដល់​ទៅ ៧៥​លាន​ដុល្លារ​នោះ មន្ត្រី​ម្នាក់​នៅ​ក្រសួង​ជលផល និង​សមុទ្រ ដែល​បានប​ដិសេធ​បង្ហាញ​ឈ្មោះ​នោះ បាន​ប្រាប់​ថា ហេតុ​ផល​សំខាន់ គឺ​ចង់​ស្វែង​រក​សាក​សព​បាត់​ខ្លួន ៩​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ