រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បានថ្លែងកាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិក និងចិន នឹងធ្វើការរួមគ្នា ដើម្បីនាំកូរ៉េខាងជើង ឲ្យដើរលើផ្លូវមួយផ្សេងវិញ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលមើលឃើញថា ប្រមុខកាទូតអាមេរិកបានបន្ទន់ជំហរក្នុងការរិះគន់ក្រុងប៉េកាំង បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីរបស់លោក។
ចិនតែងតែត្រូវបានក្រុងវ៉ាស៊ីងតោនប្រាប់ឲ្យគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលស្ថិតចំណុចកណ្ដាលនៃការប្រជែងគ្នារវាងមហាអំណាចសេដ្ឋកិច្ចធំទាំងពីរនេះ។
ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានហៅជំនួបរបស់លោកជាមួយលោក Tillerson ថា “ប្រកបទៅដោយផ្លែផ្កា និងត្រង់ទៅត្រង់មក”។
លោកបន្ថែមថា ភាគីទាំងពីរហាក់ជំរុញឲ្យមានការវិវឌ្ឍន៍ ឬទុកចោលការខ្វែងគំនិតគ្នាលើបញ្ហានានាមួយឡែកសិន ប៉ុន្តែ បានជំរុញឲ្យមានជំនួបកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕












