ប្រធានាធិបតីហ្វីលីពីនប្រកាសប្រឈមមុខជាមួយតុលាការ ICC

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកស្វាគមន៍ចំពោះចំណាត់ការតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការដាក់លោកចូលក្នុងសវនាការពាក់ព័ន្ធសង្គ្រាមបង្ហូរឈាមក្នុងការបង្ក្រាបបទល្មើសគ្រឿងញឿន។​

លោក ឌូទើតេ ថ្លែងថា លោកមិនបានបំភិតបំភ័យ ហើយយុទ្ធនាការរបស់លោកមិនជាប់ពាក់ព័ន្ធនិងការសម្លាប់មនុស្សព្រៃផ្សៃនោះទេ។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

តាមការសារភាពរបស់អ្នកសម្លាប់មនុស្សម្នាក់បានបញ្ជាក់ថា នៅក្រោមបញ្ជារបស់លោក ឌូទើតេ មានការបង្កើតក្រុមមួយទុកសម្រាប់សម្លាប់មនុស្ស ហើយករណីនេះត្រូវគេរំពឹងថា នឹងត្រូវបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្នុងចុងខែមីនានេះ ឬ នៅដើមខែមេសាខាងមុខ។​

ប៉ុន្តែលោក ឌូទើតេ ថ្លែងថា លោកបានគោរពសិទ្ធិមនុស្ស និងមិនបានបង្កើតក្រុមដើម្បីឲ្យសន្តិសុខសម្លាប់ជនសង្ស័យនោះទេ។​

មនុស្សជាង៨០០០នាក់ ត្រូវបានសម្លាប់​ តាំងពីលោកឌូទើតេ ឡើងកាន់អំណាចតាមរយៈការបោះឆ្នោត ហើយលោកបានចាប់ផ្តើមធ្វើយុទ្ធការប្រឆាំងគ្រឿងញៀន ក្នុងនោះ១ភាគ៣នៃការវាយប្រហារគឺមានការបាញ់សម្លាប់ដោយនគរបាលបញ្ជាក់ថា ដើម្បីការពារខ្លួន។​

លោក ឌូទើតេ ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីមុនលោកចាកចេញទៅមីម៉ាន់ម៉ាថា លោកមិនមានការភ័យខ្លាចទេ និង មិនឈប់ធ្វើអ្វីដែលកំពុងធ្វើទេ បើទោះជាមានចំណាត់ការ​ពី​តុលាឧក្រិដ្ឋកម្មអន្តរជាតិ ការបោះឆ្នោតដកសេចក្តីទុកចិត្តពីសភា​ក៏ដោយ គឺលោកថា បើអ្វីជាកិត្តិយសនោះ លោកនឹងនៅតែបន្តធ្វើ។​

លោកថា លោកនៅតែបន្តប្រឆាំង អំពោះអំពើ​ពុករលួយ ឧក្រិដ្ឋកម្ម និងបញ្ហាគ្រឿងញៀន​ ព្រោះលោកចាត់ទុកករណីទាំងនោះជារឿងព្រៃផ្សៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ