រដ្ឋាភិបាលយោធាថៃចោទថាពួកអាវក្រហមមានបំណងសម្លាប់នាយករដ្ឋមន្ត្រី

លោក ប្រាយុទ្ធ ចាន់អូចា (Reuters)

នគរបាលថៃបានអះអាងថា ពួកគេបានស្រាវជ្រាវរកឃើញឃ្លាំងស្តុកទុកអាវុធរបស់មេដឹកនាំក្រុមអាវក្រហម​ជាខ្សែបណ្តាញរបស់អតីតនាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត់ត្រា ថា ក្រុមនោះមានបំណងវាយប្រហារទៅលើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។​

នគរបាលនិយាយថា ពួកគេរកឃើញ​លទ្ធផលចុងក្រោយនៅថ្ងៃទី១៩ខែមីនាម្សិលមិញគឺ ឃ្លាំងស្តុកអាវុធរបស់ពួកចលនាអាវក្រហម ជាបណ្តាញរបស់លោក ថាក់ស៊ីន​ នាយករដ្ឋមន្ត្រីនិរទេសខ្លួនទៅក្រៅប្រទេស។​

នគរបាលថ្លែងថា ពួកគេ រកឃើញ កាំភ្លើង គ្រាប់បែក និងរំសេវជាច្រើន​នៅក្នុងផ្ទះជាកម្មសិទ្ធិរបស់មេដឹកនាំពួកអាវក្រហម​លោក​ Wuthipong Kochathamakun ជាអ្នកដែលរត់គេចខ្លួនតាំងពីពួកយោធាចូលកាន់អំណាចកាលពីឆ្នាំ២០១៤។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​

នគរបាលបានឃាត់ខ្លួនមនុស្សចំនួន​៩នាក់ ពាក់ព័ន្ធនិងការរកឃើញអាវុធនោះ។ នគរបាលបញ្ជាក់ថា ពួកគេមានភស្តុតាងច្បាស់លាស់ហើយថា អាវុធទាំងនោះក្រុមអាវក្រហមទុកធ្វើឲ្យមានចលាចលក្នុងសង្គម។​

មេបញ្ជាការនគរបាលលោក​ Jakthip Chaijinda ថ្លែងថា អាវុធដែល​ពួកគេរកឃើញនោះ មិនមែនទុកសម្រាប់បាញ់សត្វទេ គឺទុកសម្រាប់សម្លាប់មេដឹកនាំប្រទេស ដែលលោកចង់សំដៅលើការសម្លាប់លោក ប្រាយុទ្ធ ចាន់ អូចា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ