វៀតណាមនាំចូលដែកពីចិនកើនឡើង​ខ្ពស់២ខែដំបូង​

អគ្គនាយករដ្ឋានពន្ធគយរបស់វៀតណាម បានបង្ហាញរបាយការណ៍ថា ២ខែដំបូងនៃឆ្នាំ២០១៧នេះ តម្រូវការនាំចូលដែកពីប្រទេសចិនបានកើនឡើងខ្ពស់។​

ចិននៅតែជាប្រទេសធំជាងគេក្នុងការផ្គត់ផ្គង់ដែកឲ្យវៀតណាម​ ដែលក្នុងរយៈពេលខែមករា និង កុម្ភះកន្លងទៅនេះ ដែកនាំចូលវៀតណាម​ប្រមាណ១,៥៣លានតោន  ក្នុងទឹកប្រាក់​៧៨៦លានដុល្លារអាមេរិក គឺកើនឡើង​៧,៦ ភាគរយ បើប្រៀបធៀបនិងឆ្នាំមុន។​

កូរ៉េខាងត្បូងស្ថិតនៅក្នុងលំដាប់ទី២ គឺនាំចូលវៀតណាមប្រមាណ​៣០៤ ០០០ តោន នៅក្នុងខែមករា និង កុម្ភះក្នុងតម្លៃទឹកប្រាក់​២០២លានដុល្លារអាមេរិក។​

នៅក្នុង២ខែដំបូង នៅឆ្នាំ២០១៧ វៀតណាម​ចំណាយលុយ១,៤៩ ពាន់លានដុល្លារ នាំចូលដែកប្រមាណ​២,៧៤  លានតោន។​​

នៅក្នុងឆ្នាំ២០១៦ វៀតណាម នាំចូលដែក១៨,៤លានតោន ចំណាយទឹកប្រាក់៨,០២ ពាន់លានដុល្លារ ដែលភាគច្រើនគឺនាំចូលពីចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ