ប្រធានាធិបតី​កោះ​តៃវ៉ាន់​អ្នកស្រី សៃ អ៊ឹងវ៉េន ​​ប្ដេជ្ញា​​សង់​នាវា​មុជ​ទឹក​ខ្លួន​ឯង​

ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី សៃ អ៊ឹងវ៉េន បាន​ប្ដេជ្ញា​នៅ​ថ្ងៃ​នេះ​ថា តៃវ៉ាន់​នឹង​កសាង​នាវា​មុជ​ទឹក​ផ្ទាល់​ខ្លួន ខណៈ​ដែលដែន​ដី​កោះ​មួយ​នេះ សម្លឹង​មើល​ការ​លក់​អាវុធ​ថ្មីៗ​ពី​សហរដ្ឋ​អាមេរិក ភ្ជាប់​ទៅ​ដោយ​បច្ចេកវិទ្យា​សំខាន់ៗ​សម្រាប់​នាវា​មុជ ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ពី​ប្រទេស​ចិន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​មិន​ដែល​បោះ​បង់​ការ​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​ដណ្ដើម​យក​នូវ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ជា​ខេត្ត​ផ្ដាច់​ខ្លួន​នោះ​ឡើយ ហើយ​ក្រសួង​ការពារ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា ចិន​មាន​គ្រាប់​មីស៊ីល​ជាង​មួយ​ពាន់​ដើម តម្រង់​សំដៅ​ទៅ​រក​ដែន​កោះ​មួយ​នេះ។

អំឡុង​ពេល​ទៅ​ទស្សនា​នាវា​មុជ​ទឹក​នៅ​កំពង់ផែ​កង​ទ័ព​ជើង​ទឹក នៅ​ចម្ងាយ ៣៥០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​តៃប៉ិ​នោះ អ្នកស្រី សៃ បាន​ថ្លែង​ថា ការ​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​នៅ​ក្រោម​ទឹក គឺ​ជា​រឿង​ចាំ​បាច់​បំផុត​នៅ​ក្នុង​វិស័យ​ការពារ​កោះ​តៃវ៉ាន់។

អ្នកស្រី​បន្ថែម​ថា វា​គឺ​ជា​បញ្ហា​ដែល​គ្រប់​គ្នា​បាន​ទទួល​ស្គាល់ ហើយ​ក្នុង​នាម​ជា​អគ្គ​បញ្ជាការ អ្នកស្រី​ប្ដេជ្ញា​ដោះ​ស្រាយ​បញ្ហា​នេះ។

ប៉ុន្តែ ការ​បង្ហាញ​ខ្លួន​ដោយ​កម្រ​នៃ​នាវា​មុជ​ទឹក ២​គ្រឿង ក្នុង​ចំណោម​នាវា​មុជ​ទឹក ៤​គ្រឿង​របស់​កោះ​តៃវ៉ាន់​នៅ​អំឡុង​ពេល​នោះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ពីដំណើរ​វវត្តន៍​ដ៏​យឺត​យ៉ាវ​របស់​កោះ​នេះ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​សម្ភារៈ​សឹក​សំខាន់ៗ​សម្រាប់​វិស័យ​យោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ