វៀតណាម​ស្វែង​រក​ការ​គាំ​ទ្រ​ពី​កូរ៉េ​ខាង​ត្បូង​ជុំ​វិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

នាយករដ្ឋ​មន្ត្រី​វៀតណាម ង្វៀន ស៊ុនភុក បាន​ស្វះ​ស្វែង​រក​ការ​គាំ​ទ្រ​ចំពោះ​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ពេល​​លោក​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វៀតណាម​គឺ​ជា​ប្រទេស​ដែល​បើក​ទូលាយ​បំផុត​ជាមួយ​ចិន នៅ​ក្នុង​ជម្លោះ​ដែន​ទឹក ចាប់​តាំង​ពី​ហ្វីលីពីន​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ចិន នៅ​ក្រោម​រដ្ឋបាល​ប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ។

នៅ​ក្រោយ​ជំនួប​នោះ រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា លោក ង្វៀន ស៊ុនភុក បាន​ស្នើ​​ទៅ​កូរ៉េ​ខាង​ត្បូង ឲ្យ​បន្ត​គាំ​ទ្រ​ខ្លួន ជុំ​វិញ​ជំហរ​របស់​វៀតណាម និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ជួយ​វៀតណាម ឲ្យ​កែលម្អ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​នៅ​ឯ​ដែន​សមុទ្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ពុំ​បាន​បញ្ជាក់​ថា​ទេ​ថា តើ​កូរ៉េ​ខាង​ត្បូង​បាន​គាំ​ទ្រ​ជំហរ​វៀតណាម​លើ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ឬ​យ៉ាង​ណា​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ