អាមេរិកនិង​អង់គ្លេស​បិទ​មិន​ឲ្យ​យក​គ្រឿង​អេឡិចត្រូនិច​ចូល​យន្តហោះ​មក​ពី​ប្រទេស​មូស្លីម

សហរដ្ឋ​អាមេរិក និង​អង់គ្លេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​លើ​ការ​នាំ​យក​ឧបករណ៍​អេឡិចត្រូនិច​នៅ​លើ​យន្តហោះ ដែល​ហោះ​ហើរ​មក​ពី​ព្រលាន​យន្ត​ហោះ​មួយ​ចំនួន នៅ​ក្នុង​បណ្ដា​ប្រទេស​មូស្លីម នៅ​តំបន់​មជ្ឈឹម​បូព៌ា និង​អាហ្វ្រិក​ខាង​ជើង ជា​ការ​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយ​ថា អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ព្រលាន​យន្ត​ជាប់​ក្នុង​បញ្ជី​ហាម​ឃាត់​នោះ មិន​អាច​នាំ​យក​ឧបករណ៍​អេឡិចត្រូនិច​ដែល​មាន​ទំហំ​ធំ​ជាង​ទូរស័ព្ទ​នោះ​ឡើយ ដូចជា Tablet ឧបករណ៍​ចាក់​ឌីវីឌី កុំព្យូទ័រ​យួរ​ដៃ និង​ម៉ាស៊ីន​ថត។ ផ្ទុយ​ទៅ​វិញ ឧបករណ៍​ទាំង​នេះ ត្រូវ​តែ​ដាក់​នៅ​ក្នុង​វ៉ាលី។

បើ​ទោះ​បី​ជា​ក្រុម​សង្គម​ស៊ីវិល​អាមេរិក​បាន​លើក​ឡើង​ពី​ក្ដី​កង្វល់​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ព្យាយាម​ដាក់​កំហិត​មួយ​ទៀត​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ បន្ទាប់​ពី​បម្រាម​​លើ​ពលរដ្ឋ​មក​ពី​ប្រទេស​មូស្លីម ត្រូវ​បាន​តុលាការ​ជំទាស់​ក្ដី ប៉ុន្តែ អង់គ្លេស​ក៏​បាន​ចាត់​វិធានការ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​នាយករដ្ឋ​មន្ត្រី​អង់គ្លេស បាន​និយាយ​ថា នឹង​មាន​ការ​ហាម​ឃាត់​យក​​ឧបករណ៍​អេឡិចត្រូនិច​ចូល​ក្នុង​យន្តហោះ ដែល​ហោះ​ហើរ​ពី​ប្រទេស​ចំនួន ៦ នៅ​តំបន់​មជ្ឈឹម​បូព៌ា។ ការិយាល័យ​ការបរទេស បាន​និយាយ​ថា វិធានការ​នេះ នឹង​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ