ប៉េកាំងជំរុញឲ្យបារាំងការពារសហគមន៍ជនជាតិចិនបន្ទាប់ពីមានករណីបាញ់សម្លាប់​

ចិនកាលពីថ្ងៃអង្គារម្សិលមិញ បានអំពាវនាវឲ្យរដ្ឋាភិបាលបារាំង ការពារប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅទីនោះបន្ទាប់ពីមានករណីនគរបាលបាញ់បុរសជនជាតិចិនមានកូន៥នាក់ម្នាក់ស្លាប់  ក្នុងករណីផ្ទុះការតវ៉ាហិង្សាមួយ និងមានការឃាត់ខ្លួនមនុស្ស៣៥នាក់ផ្សេងទៀត។​

សមាជិកសហគមន៍អាស៊ីរាប់រយនាក់ និង ក្រុមអ្នកប្រឆាំងចំពោះការរើងអើងជាតិសាសន៍ បានប្រមូលផ្តុំនៅមុខការិយាល័យនគរបាល នៅភាគខាងឦសាននៅក្នុងរដ្ឋធានីរហូតដល់យប់ទី២នៅអង្គារម្សិលមិញ ​ពួកគេតវ៉ាប្រឆាំងចំពោះការបាញ់សម្លាប់នោះ។​

អ្នកតវ៉ាភាគច្រើនជាជនជាតិចិន ពួកគេទាមទារឲ្យនគរបាលដែលបានបាញ់សម្លាប់ជនជាតិចិននោះ ត្រូវយកទៅផ្តន្ទាទោស។ ពួកគេបានលើបដា នៅកន្លែងអុជទៀន និង ដាក់ផ្កា នៅលើដី។​

គនរបាលនិយាយថា ក្នុងអំឡុងពេលនៃការតវ៉ានៅថ្ងៃចន្ទនោះផ្ទុះការតវ៉ា ហើយត្រូវបានបង្ក្រាប ដើម្បីបញ្ចប់ការតវ៉ា។​ ការតវ៉ានៅថ្ងៃចន្ទនោះ កើតឡើងបន្ទាប់ពី ហេតុការណ៍នគរបាលបាញ់បុរសជនជាតិចិនអាយុ៥៦ឆ្នាំម្នាក់ស្លាប់កាលពីយប់ថ្ងៃអាទិត្យ។​

ពេលប្រឈមមុខជាមួយបាតុករ មន្ត្រី៣នាក់រងរបួសស្រាល ហើយរថយន្តរបស់នគរបាលមួយគ្រឿងត្រូវបានបំផ្លាញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ