នាយករដ្ឋមន្ត្រីអង់គ្លេសចុះហត្ថលេខាចាកចេញពីសហភាពអឺរ៉ុប

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅថ្ងៃអង្គារម្សិលមិញ បានចុះហត្ថលេខា លើលិខិតជាប្រវត្តិសាស្ត្រដែលបញ្ជាក់ពីការចាកចេញពីសហភាពអឺរ៉ុប ហើយលោកស្រីបានអំពាវនាវឲ្យមានការរួមជាតិ ខណៈដែនដីស្កុតឡែន បោះឆ្នោតធ្វើប្រជាមតិផ្តាច់ខ្លួនឯករាជ្យដោយសារបញ្ហានេះ។​

រដ្ឋាភិបាលអង់គ្លេស បញ្ជូនលិខិតនោះទៅប្រធានសហភាពអឺរ៉ុបលោក Donald Tusk នៅថ្ងៃពុធនេះ។​  លិខិតនោះបញ្ជាក់ថា ពលរដ្ឋអង់គ្លេសសម្រេចចាកចេញពីសមាជិកសភាពអឺរ៉ុបបន្ទាប់ពី​ ចូលជាសមាជិកនៃសហភាពនេះអស់រយៈពេល៤៤ឆ្នាំ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។​

លោកស្រី May ថ្លែងនៅក្នុងសភា​នៅថ្ងៃពុធនេះថា ការសម្រេចចិត្តនៅពេលនេះ ធ្វើតាមការចង់បានរបស់ប្រជាពលរដ្ឋដែលធ្វើមតិកាលពីខែមិថុនាឆ្នាំ២០១៦ លោកស្រីថា នឹងមិនចំណាយពេលច្រើនទៀតក្នុងការដោះស្រាយបញ្ហានេះទេ ហើយថា ការសម្រេចចិត្តនេះពួកគេខំប្រឹងធ្វើតាមការចង់បានរបស់ប្រជាពលរដ្ឋឲ្យទទួលបានជោគជ័យ។​

លោកស្រីថា អង់គ្លេសគឺជាផ្នែកមួយនៃសហភាពដ៏អស្ចារ្យ ជាមួយមោទនភាពជាតិជាប្រវត្តិសាស្ត្រ និង ពន្លឺនៅថ្ងៃអនាគត។ លោកស្រីបន្តថា ការសម្រេចចាកចេញពីសហភាពអឺរ៉ុបនោះគឺជាការសម្រេចចិត្តរួមគ្នា ។ លោកស្រីថ្លែងនេះ បន្ទាប់រដ្ឋស្វ័យយ័ត្នមួយ គឺស្កុតឡែន បានប្រកាសធ្វើប្រជាមតិ ដើម្បីសម្រេចឯករាជ្យចាកចេញពីរដ្ឋាភិបាលអង់គ្លេស។​ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ