ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វាររកកិច្ចអន្តរាគមន៍ជាថ្មីទៀត ពីក្រសួងរៀបចំដែនដី ឲ្យជួយដោះស្រាយជម្លោះដីធ្លី ខណៈឧសានវាទ របស់សាលារាជធានីភ្នំពេញតម្រូវឲ្យពលរដ្ឋទទួលសំណងដែលពួកគេថាតិចពេកនោះជិតដល់ថ្ងៃកំណត់។
កាលពីខែកុម្ភៈឆ្នាំ២០១៧ សាលារាជធានីភ្នំពេញបានចេញលិខិតជាលើកទី២ដាក់កំហិត១ខែឲ្យពលរដ្ឋជាម្ចាស់ដីដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបក្នុងខណ្ឌជ្រោយចង្វារ ទាំងអស់ទៅទទួលបានសំណង១០ភាគរយ នៃផ្ទៃដីកាន់កាប់។
លោក ជា សុផាត អះអាងថាជាតំណាងពលរដ្ឋ ប្រាប់អ្នកសាព័ត៌មានថា ការដាក់ កំហិតរបស់សាលារាជធានីភ្នំពេញឲ្យពលរដ្ឋទទួលយកសំណងត្រឹមតែ១០% ហើយសាលា រាជធានីភ្នំពេញយក៥០% និងក្រុមហ៊ុនទទួល៤០%នោះគឺជិតដល់ថ្ងៃកំណត់ហើយ តែពួកគាត់មិនអាចទទួលយកបានឡើយ ដោយថា ដំណោះស្រាយនេះមិនមាន តម្លាភាព។
លោកបន្ថែម«តាមគោលការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន ពួកខ្ញុំជឿជាក់ថា ពួកខ្ញុំមានដីនៅតំបន់ជ្រោយចង្វាររងគ្រោះដោយសារការអភិវឌ្ឍន៍របស់ក្រុមហ៊ុនOCICនេះ គឺ មិនមានលទ្ធផលដូចសាលាក្រុងដែលដាក់គំនាប និងដាក់កំណត់មកឲ្យពួកខ្ញុំ១០%ហ្នឹងទេ ខ្ញុំ ជឿជាក់ថាអញ្ចឹង ព្រោះនេះជាដីរបស់ពួកខ្ញុំ។១០%ដែលសាលាក្រុងឲ្យនោះគឺមានន័យថា បើយើងមាន១០០០ការ៉េ យើងយក១០០ការ៉ សាលាក្រុង៥០០ការ៉េ និងក្រុមហ៊ុនយក៤០០កា រ៉េ ដែលដំណោះស្រាយនេះពួកមិនអាចទទួលយកបានឡើយ ព្រោះជាដីរបស់ពួកយើង ហើយយើងមានលិខិតស្នាមកាន់កាប់ត្រឹមត្រូវ»។
ពលរដ្ឋម្នាក់ទៀតដែលអះអាងថា ជាគ្រូបង្រៀនដូចនិវត្តន៍ គឺអ្នកស្រី ស៊ុន លីគា ឲ្យដឹងថា អ្នកស្រីបានមករស់នៅតំបន់នោះតាំងពីមុនសម័យខ្មែរក្រហម ដោយបានកាន់កាប់ដីទំហំជាង ២០០០ការ៉េរួមទាំងដីលំនៅឋាននិងមានឯកសារទទួលស្គាល់ដោយអាជ្ញាធរត្រឹមត្រូវ។
អ្នកស្រីបន្តថា បើសាលារាជធានីភ្នំពេញផ្តល់ដំណោះស្រាយតាមគោលនយោបាយត្រឹមតែ១០%នោះ អ្នកស្រីមិនព្រមទទួលយកឡើយ គឺអ្នកស្រីទាមទារយក៥០%។
អ្នកស្រីបន្ថែមថា«ខ្ញុំបង្រៀននៅទីនោះជាង៣០ឆ្នាំហើយ ឥលូវរត្រែតហើយ ប្រាក់ខែបានតិច ហើយដីក៍បាត់បង់ទៀត ពួកខ្ញុំមិនប្រឆាំងនឹងអភិវឌ្ឍន៍ទេ យើងខ្ញុំសុខចិត្តបរិចាកឲ្យរដ្ឋ៥០% ហើយទុក៥០%គ្រាន់ចិញ្ចឹមក្រពោះ ព្រោះជាជនក្រីក្រ ហើយអីមិនដោះស្រាយឲ្យពួកខ្ញុំឲ្យបាន សមរម្យផង អញ្ចឹងពួកខ្ញុំសូមអំពោវនាវសុំឲ្យសម្តេចហ៊ុនជួយពួកខ្ញុំផង មានតែសម្តេចទេដែល អាចជួយកូនចៅបាន»។
ក្រោយពេលពលរដ្ឋស្រែកតវ៉ា មន្រ្តីក្រសួងរៀបចំដែនបានអនុញ្ញាត្តិឲ្យតំណាងពលរដ្ឋចូល ដាក់ញត្តិ។ តំណាងពលរដ្ឋឲ្យដឹងថា ក្រោយពីទទួលញត្តិ មន្រ្តីក្រសួងបានសន្យាចុះដោះ ស្រាយដោយថាមិនទុកសុំរឿងនោះចោលទេ ប៉ុន្តែមិនបានកំណត់ពេលវេលាទេ។
ក្រុមពលរដ្ឋអះអាងថា ពួកគេជាង១០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន (OCIC) តាំងពីឆ្នាំ២០១១ចាប់ពីតាំងក្រុមហ៊ុននោះ ទទួលបានសិទ្ធិវិនិយោគធ្វើក្រុងរណប នៅខណ្ឌជ្រោយចង្វារ។ ពលរដ្ឋបានតវ៉ាតាំងពីពេលនោះរហូតមក ដោយទាមទារឲ្យរដ្ឋាភិបាលឃ្វៀលជាស្បែកខ្លាសម្រាប់ដីលំនៅឋាន សម្រាប់ដីស្រែចំការសុំសំណង៥០%នៃដីដែលខ្លួនកាន់កាប់ ហើយបើទិញលក់ត្រូវគិតតាមតម្លៃទីផ្សារ។
នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ធ្លាប់ដាក់ អនុសាសន៍ថា រដ្ឋាភិបាលគួរតែស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់ជ្រោយចង្វារនេះតាមយុទ្ធ សាស្រ្តឈ្នះៗ ដោយធ្វើយ៉ាងណាឲ្យមានការចូលរួមឬទទួលយកទាំងអស់គ្នាទាំងភាគីពលរដ្ឋ រដ្ឋាភិបាល និងក្រុមហ៊ុន៕









