លោកត្រាំចុះហត្ថលេខាដកគោលនយោបាយអាកាសធាតុរបស់លោកអូបាម៉ា

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោកដូណល ត្រាំ កាលពីម្សិលមិញប្រកាស បញ្ចប់ គោលនយោបាយប្រឆាំងការប្រើប្រាស់ធ្យូងថ្ម និង ច្បាប់បញ្ញត្តិផ្សេងៗទៀត ពាក់ព័ន្ធបរិស្ថាន ដែលបង្កើតឡើងក្នុងរដ្ឋាភិបាលអាណត្តិមុនលោក​បារ៉ាក់អូបាម៉ា។​

ដោយអនុវត្តន៍តាមការសន្យាពេលឃោសបោះឆ្នោត លោក ត្រាំ បានចុះហត្ថលេខា បញ្ជាឲ្យពិនិត្យឡើងវិញ​ និង ដកបទបញ្ជា របស់លោកអូ​បាម៉ា ទាក់ទងនិងការការពារបរិស្ថាន។​

ក្នុងបទបញ្ជានោះ លោកត្រាំ បានបញ្ជាឲ្យដក​បំរាមដែលលោក អូបាម៉ាដាក់ ហើយលោក​ប្រកាសអនុញ្ញាតឲ្យ កម្មករធ្វើការងារជីកយកធ្យូងថ្មវិញបានធម្មតា។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

បទបញ្ជាថ្មីរបស់លោក ត្រាំនេះ នាំឲ្យការពារបរិស្ថាន និងការអភិវឌ្ឍមួយចំនួនលើកឡើងថា ជាជំហានឆ្ពោះទៅរកចំណុចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ