មេដឹកនាំ៩នាក់ដែលតវ៉ាទាមទារឲ្យមានការរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤ ត្រូវបានបង្ហាញមុខនៅតុលាការនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការកោះហៅដែលមានការភ្ជាក់ផ្អើលមួយ ចោទពាក់ព័ន្ធនឹងការកាន់កាប់ផ្លូវនៅក្នុងទីក្រុងច្រើនខែ។
អ្នកទាំង៩នាក់នេះត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទ គឺមួយថ្ងៃក្រោយពីទីក្រុងប៉េកាំងជ្រើសរើសមេដឹកនាំថ្មីបានគឺលោកស្រី Carrie Lam។ ការជ្រើសរើសមេដឹកនាំថ្មីនាំឲ្យក្រុមអ្នកតវ៉ាទាមទារឲ្យមានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យកាន់តែមានការបារម្ភខ្លាំងឡើង ក្រោយពេលមេដឹកនាំដែលទើបជ្រើសរើសថ្មីនេះ បានប្តេជ្ញាបញ្ចប់ការប្រេះឆាររវាងដែនដីនេះ និង រដ្ឋអំណាចទីក្រុងប៉េកាំង និង ការធ្វើឲ្យមានការរួបរួមសង្គម។
មេដឹកនាំតវ៉ាដែលត្រូវបានចោទប្រកាន់ទាំងនោះរួមមានទាំង Benny Tai និង Chan Kin-man ជាដើម គឺពួកគេដើរចូលតុលាការទាំងមុខញញឹម ហើយបានចាប់ដៃជាមួយ អ្នកគាំទ្ររាប់សិបនាក់ ដែលអ្នកខ្លះនៅតែកាន់ឆ័ត្រពណ៌លឿងជាសញ្ញានៃចលនាតវ៉ាកាលពីឆ្នាំ២០១៤៕









