អ្នកការទូតអាមេរិកត្រូវចាប់ខ្លួនបន្ទាប់ពីទំនាក់ទំនងជាមួយចារកម្មចិន

អ្នកការទូតអាមេរិកម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីការរងការចោទថា ទទួលលុយជាច្រើននិងអំណោយពីចារកម្មរបស់ចិន ហើយពេលនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។​

រដ្ឋាភិបាលអាមេរិកបាននិយាយថា លោកស្រី​​ Candace Marie Claiborne អាយុ៦០ ឆ្នាំ​ ត្រូវបានគេរកឃើញថា លោកស្រីបានទំនាក់ទំនងជាមួយបុរសជនជាតិចិនពីរនាក់ពេលលោកស្រីធ្វើការជាអ្នកការទូតអាមេរិកប្រចាំនៅក្នុងប្រទេសចិន ហើយលោកស្រី ត្រូវបានគេរកឃើញថា ទទួលលុយជាថ្នូរ និង ផ្តល់ព័ត៌មានសម្ងាត់របស់អាមេរិក។​

មានការចោទទៀតថា លោកស្រី ទទួលលុយ និង ទូរសព្ទ iPhone សម្រាប់ប្រើផ្ទាល់ខ្លួន  ប៉ុន្តែលុយទាំងនោះត្រូវបានបញ្ជូនទៅបុរសម្នាក់ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ដែលមានអាយុតិចជាងលោកស្រីពាក់កណ្តាល ហើយធ្លាប់រស់នៅជាមួយគ្នានៅក្នុងទីក្រុងប៉េកាំង និង សៀងហៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ