៣ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួលចំណូ​ល​បាន​ជិត​៣០លាន​ដុល្លា​ពី​អង្គរ​វត្ត

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

​គ្រឹះស្ថាន​អង្គរ​ដែល​ជាអ្នក​មាន​ភារកិច្ច​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ បាន​លើក​ឡើង​ថាក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៧នេះ ​ខ្លួន​បាន​ប្រមូលលុយចូ​ល​ថវិកា​ជាតិ​បាន​ជិត​៣០លាន​ដុល្លារ គឺកើន​ឡើង​ជាង​ពាក់​កណ្តាល​បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​​ងារ​​សារព័ត៌មាន​កម្ពុជា AKP ។

ក្នុងកិច្ចប្រជុំជា​មួយ​ក្រសួង​សេដ្ឋ​កិច្ច​កាល​ពី​ម្សិល​មិញ គ្រឹះ​ស្ថាន​អង្គរ​បាន​លើក​ឡើង​ថា​ក្នុង​រយៈពេល​៣ខែ​ដើមឆ្នាំ​២០១៧នេះ​ខ្លួនទទួល​ចំនូល​ចូល​ថវិការ​ជាតិ​បាន​ចំនួន ២៩ ៩០១ ៦០៥ ដុល្លារអាមេរិក ស្មើនឹង​៣០.៤ ភាគ​រយ​នៃ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៧។

AKP បាន​ដកស្រង់​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច លោក អូន ព័ន្ធ​មុន្នី​រ័ត្ន ក្នុង​កិច្ច​​ប្រជុំ​នោះ​ថា តាម​រយៈចំណូល​នេះ​គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​បើ​ធៀប​ទៅ​នឹងឆ្នាំ​មុន​ៗ ខណៈដែល​ពេញ​មួយ​ឆ្នាំ​២០១៦​កន្លង​ទៅ​កម្ពុជា​ទទួល​បាន​ចំណូល​ពី​អង្គរ​បាន​ត្រឹម​តែ​ជាង​៦០លានដុល្លារ​ប៉ុណ្ណោះ។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​បានដក​ហូតអង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​លោក​ សុខ គង់ មក​គ្រប់​គ្រង​វិញ​នោះ​ខ្លួនចាប់​អនុវត្តន៍​​តម្លៃថ្មីនៃប័ណ្ណចូលទស្សនាអង្គរវត្ដកើនឡើងដែលអនុវត្ដចាប់ពីថ្ងៃទី១ខែកុម្ភៈ។ តម្លៃ​ថ្មី​ដែល​រដ្ឋបាន​ដាក់​នោះមាន​សំបុត្រ​ចូល​ទស្សនា​​មួយ​ថ្ងៃ​តម្លៃ​​​៣៧ដុល្លារ បីថ្ងៃតម្លៃ៦២ដុល្លារ និង៧ថ្ងៃ​តម្លៃ​៧២​ដុល្លារ ខណៈ​តម្លៃ​​ចាស់នោះគឺ​ ​មួយថ្ងៃតម្លៃ២០ដុល្លារ​ បីថ្ងៃ​៤០​ដុល្លារ​ និងមួយសប្ដាហ៍៦០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ