នៅរសៀលម៉ោង ២ និង ៣៥នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយគោយន្តដឹកដំឡូងរបស់កសិករឈ្មោះ”ឈាង”ដឹកដំឡូងចេញពីផ្ទះដើម្បីយកទៅលក់បានធ្លាក់ចូលក្នុងប្រឡាយទឹក។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅទីតាំងភូមិ ពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅខាងមុខវត្តពន្លៃប្រហែល១០០ ម៉ែត្រ។
យោងតាមប្រភពដែលឃើញហេតុការណ៍បាននិយាយថា “មកដល់ចំនុចផ្លូវបំបែបគោយន្តក៏រ៉េចង្កូតចុះឡើងហើយក៏ធ្លាក់ចូលក្នុងប្រឡាយទឹកតែម្តង។ ប៉ុន្តែមិនមានជនរងគ្រោះធ្ងន់ធ្ងរទេ”។
ដោយមានការសហការណ៍ពីបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរ បានជួយទាញឡើងផ្លូវវិញដោយសុវត្តិភាព៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ឆោម និមល











