មេដឹកនាំ​ចិន​ជជែក​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អាមេរិក

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បាន​ផ្សាយ​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ជជែក​អំពី​ស្ថានការណ៍​នៅ​កូរ៉េ​ខាង​ជើង ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​បរស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បាន​ផ្សាយ​ថា លោក ស៊ី បាន​សង្កត់​ធ្ងន់​ថា ដំណោះ​ស្រាយ​សម្រាប់​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ គួរ​តែ​សម្រេច​ឡើង​តាម​មធ្យោបាយ​សន្តិវិធី។

ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​នេះ បាន​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​លោក ត្រាំ និង​លោក ស៊ី បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង នៅ​ឯ​ជំនួប​កំពូល​មួយ នៅ​រដ្ឋ​ផ្លរីដា ហើយ​វា​ក៏​បាន​កើត​ឡើង​តែ​ពី​រ​ថ្ងៃ​ក្រោយ​ពី​កង​កម្លាំង​ពិឃាត​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច ក្នុង​លក្ខណៈ​បង្ហាញ​សាច់​ដុំ​ដាក់​កូរ៉េ​ខាង​ជើង។

ជាង​នេះ​ទៅ​ទៀត ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោក ត្រាំ ព្រមាន​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង ដោយ​មិន​ខ្វល់​ទៅ​នឹង​ការ​ជួយ ឬ​ការ​មិន​ជួយ​របស់ក្រុង​ប៉េកាំង​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ