ផ្ទុះ​កំហឹង​នៅ​វៀតណាម​ក្រោយ​ក្រុមហ៊ុន​ United Airilines ទាញ​បុរស​ម្នាក់​ចេញ​ពី​យន្តហោះ

កំហឹង​បាន​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​វៀតណាម​​ហើយ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​អូស​អ្នក​ដំណើរ​ម្នាក់​ចេញ​ពី​កៅអី​របស់​គេ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា កំហឹង​បាន​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​វៀតណាម​បែប​នេះ បន្ទាប់​ពី​គេ​ដឹង​ថា ដំណើរ​​វ័យ ៦៩​ឆ្នាំ​រូប​នេះ គឺជា​វេជ្ជ​បណ្ឌិត​មាន​សញ្ជាតិ​វៀតណាម​ពី​កំណើត។

បើទោះបី​ជា​ក្រុមហ៊ុន United Airlines មិន​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​ទៅ​កាន់​ប្រទេស​វៀតណាម ប៉ុន្តែ មាន​ការ​អំពាវ​នាវ​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ឲ្យ​ធ្វើ​ពហិកា​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បន្ទាប់​ពី​វីដេអូ​មួយ​បង្ហាញ​រូប​លោក David Dao ប្រឡាក់​ទៅ​ដោយ​ឈាម ត្រូវ​បាន​សន្តិសុខ​ព្រលាន​យន្ត​ហោះ​ ​ទាញ​ចេញ​ពី​យន្តហោះ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក ដើម្បី​ទុក​កៅអី​សម្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​នោះ។

កំហឹង​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ផ្ទុះ​ឡើង​យ៉ាង​លឿន បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា ប្រទេស​កំណើត​របស់​លោក Dao មិន​មែន​មក​ពី​​ប្រទេស​ចិន ដូច​ដែល​គេ​បាន​សន្និដ្ឋាន​កាល​ពីដំបូង​នោះ​ឡើយ។

ពលរដ្ឋ​វៀតណាម​ក៏​ផ្ទុះ​កំហឹង​ផង​ដែរ​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ប្រវត្តិអតីត​កាល​របស់​លោក Dao នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ចាត់​ទុក​ថា ជា​រឿង​ដែល​មិន​ពាក់​ព័ន្ធ​គ្នា ហើយ​អាច​ជា​ការ​រើស​អើង​ពូជ​សាសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ