២១​ថ្ងៃ​ខែ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៣៩​នាក់

របាយការណ៍​នគរបាល​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១៣៩​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​ជាង ៥០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល ២១​ថ្ងៃ​ក្នុង​ខែ​នេះ។

របាយការណ៍​ចរាចរណ៍​ផ្លូវ​គោក​ដែល​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ២៩៦​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ ១៣៩​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៥២៦​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ១៦០០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៦០០​នាក់​ទៀត​រង​របួស កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ