ក្រុមអង្គការដែលធ្វើការងារលើកកម្ពស់វិស័យអប់រំ ស្នើឲ្យរដ្ឋាភិបាលបង្កើនការ វិនិយោគបន្ថែមនៅក្នុងវិស័យអប់រំ ដោយថា ដើម្បីធានានូវការអប់រំសាធារណៈឲ្យមាន គុណភាព និងសមធម៌សម្រាប់ទាំងអស់គ្នា។
ក្រុមអង្គការទាំងនោះ បានទាមទារឲ្យរដ្ឋាភិបាលត្រូវបង្កើនថវិកាសម្រាប់វិស័យអប់រំយ៉ាងតិច ២០ភាគរយនៃថវិកាជាតិ ឬ ៤ភាគរយនៃផលិតផលក្នុងស្រុក។
ថ្លែងក្នុងសន្និសីទសាព័ត៌មាននៅថ្ងៃនេះ នាយកប្រតិបត្តិនៃភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល(NEP) លោក ជិន ច័ន្ទវាសនា មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៧នេះរដ្ឋាភិបាលផ្តល់ថវិកាសម្រាប់វិស័យអប់រំតែ១៨,៣ភាគ រយដែលលោកថា ចំនូននេះមិនគ្រប់គ្រាន់សម្រាប់ការចំណាយទៅលើកម្មវិធីអប់រំ នោះទេ។
លោកបន្តថា មានសាលារៀនជាច្រើនមានការខ្វះខាតថវិកាសម្រាប់ចំណាយលើកម្មវិធីសិក្សា និងចំណាយលើការអភិវឌ្ឍផ្សេងៗ។
លោកបន្ថែមថា «យើងមើលឃើញការឆ្លើយតបទៅតម្រូវការអភិវឌ្ឍរបស់សាលារៀនដើម្បីធានាឲ្យបាននូវបរិស្ថានសម្រាប់ការរៀន និង ការបង្រៀន គឺថវិកានេះមិនទាន់គ្រប់គ្រាន់ទេ ព្រោះអីសំភារៈរៀន សំភារៈបង្រៀនគឺមិនមានគ្រប់គ្រាន់ទេ អញ្ចឹងពួកយើងគ្រាន់តែស្នើសុំការ បន្ថែមដើម្បីជួយជំរុញឲ្យគុណភាពនៃការអប់រំកាន់តែប្រសើរ ហើយលុយនោះត្រូវបានដាក់ នៅនឹងកន្លែង ហើយរឿងនេះសាលាធំប្រហែលជាគាត់ជួបឧបស្គច្រើនដោយសារសិស្សច្រើន សាលាតូចក៍គាត់ខ្វះខាត់តាមហ្នឹងដែរ នេះជាអ្វីដែលយើងមើលឃើញ ហើយដោយសារតែ ភាពនេះហើយដែលសាលាមួយចំនួនបានស្នើឲ្យសិស្ស និងមាតាបិតាឲ្យជួយ»។
មន្រ្តីអប់រំនៃអង្គការអាក់សិនអេតកម្ពុជាលោក ជិន សំអឿន មានប្រសាសន៍ថា កន្លងមក អង្គការលោក និង អង្គការដៃគូរបានចុះធ្វើផែនការអភិវឌ្ឍតាមសាលារៀនក្នុងខេត្តចំនួន៥ មាន១១៨សាលាបឋមសិក្សារក្នុងនោះលោកថា មាន៥២សាលារៀនមិនមានថវិកាគ្រប់គ្រាន់ សម្រាប់ធ្វើការអភិវឌ្ឍសាសានោះទេ។
លោកបន្ថែមថា «តាមរយៈអង្គការអាក់សិនអេតធ្វើការជាមួយអង្គការដៃគូរក្នុងខេត្ត៥ ដែល យើងធ្វើជាមួយសាលាបឋមសិក្សារចំនួន១១៨សាលា ហើយយើងបានធ្វើការជាមួយសហគ មន៍ក្នុងការជួយឲ្យសាលានីមួយៗឲ្យមានផែនការអភិវឌ្ឍន៍សាលាហ្នឹង យើងបានជួយចេញ ជាផែនការហើយប៉ុន្តែក្នុងចំណោម៥២សាលាដែលយើងបានធ្វើការជាមួយគាត់ គឺថវិកា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការក្នុងផែនការអភិវឌ្ឍសាលារបស់គាត់គឺនូវមានកំរិត»។
គណៈកម្មការទ្រទ្រង់សាលាមកពីខេត្តកោះកុងអ្នកស្រី ណុប សុខា និយាយថា សាលារៀន នៅសហគមន៍របស់អ្នកស្រី គឺកំពុងមានការខ្វះខាតថវិកា ដោយថា កញ្ចប់ថវិកាដែលរដ្ឋាភិបាល ផ្តល់ឲ្យនោះមិនគ្រប់គ្រាន់ឡើយសម្រាប់ធ្វើការអភិវឌ្ឍសាលា។
អ្នកស្រីថា ដោយសារតែខ្វះថវិកាបែបនេះ គណៈកម្មការទ្រទ្រង់សាលាបានសម្រេចនាំគ្នារៃ អង្គាសពីសបុរសជន និងពលរដ្ឋក្នុងសហគមន៍ដើម្បីជួយបំពេញភាពខ្វះខាតទាំងអស់នោះ។
អ្នកស្រីបន្ថែមថា «ដោយសារសាលារៀនខ្ញុំខ្វះថវិកាជួសជុសរបង អញ្ចឹងយើងខ្ញុំទាំងអស់គ្នាជា គណៈកម្មការរួមជាមួយលោកគ្រូអ្នកគ្រួសារដើរសុំថវិកាពីសបុរសជនដែលគេចុះមកវិនិយោគ នៅក្នុងសហគមន៍របស់ខ្ញុំហ្នឹង ដោយសុំជាថវិកាបន្តិចបន្ទួច ជាសំភារៈ និងដើរសុំ ពីអ្នកស្រុកដើម្បីយើងយកមកទុកអភិវឌ្ឍន៍បន្តទៀតដូចជាសួនច្បារ និងផ្សេងៗទៀត»។
វិអូឌីមិនសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន បានទេដោយ ទូរស័ព្ទចូលគ្មានអ្នកទទួល។
ចំណែកនាយកខុទ្ទកាល័យនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គីម សុភៈ សុំមិនធ្វើអធិប្បាយភ្លាមៗជាមួយនឹងសំនួរអ្នកសារព័ត៌មាន ដែលសួរពាក់ព័ន្ធបញ្ហានេះទេ ដោយលោកស្នើរឲ្យមានការដាក់លិខិតជាមុនសិន។
លោកមានប្រសាសន៍ «មែនទែនខ្ញុំថាខ្ញុំមិនអាចមានការឆ្លើយតបអីមានភ្លាមៗទេ នៅពេលណា មានលិខិតជាផ្លូវការអីមកដើម្បីដាក់ជូនក្រសួង ហើយថ្នាក់ដឹកនាំថ្នាក់នាំលោកពិនិត្យសម្រេច ថាម៉េចទៅ អាហ្នឹងបានយើងអាចឆ្លើយជូនទៅខាងបងបាន»។
តាមលោក ជិន ច័ន្ទវាសនា ឲ្យដឹងថា បណ្តុំអង្គការជាង១០០ដែលធ្វើការលើកវិស័យអប់រំតែង តែធ្វើការពិភាក្សាជាប្រចាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកំណត់ឬធ្វើកំណែទំរង ថវិកាទៅលើវិស័យអប់រំនេះ ដើម្បីធ្វើយ៉ាងណាជំរុញការលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែ ប្រសើរឡើង៕









