ជប៉ុននិងរុស្ស៊ីអំពាវនាវឲ្យមានការចរចាករណីកូរ៉េខាងជើង​

មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងឱកាសជួបជាមួយមេដឹកនាំជប៉ុន​លោកហ្ស៊ីនហ្សួអាបេ បានអំពាវនាវឲ្យមានការចរចាគ្នាជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើតមាននៅក្នុងឧបទ្វីបកូរ៉េបង្កការគំរាមកំហែង។​

ថ្លែងនៅក្នុងទីក្រុងមូស្គូ ពេលជូបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ពូទីន បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវបញ្ឈប់ការប្រើវោហាសាស្ត្រវាយប្រហារគ្នានឹងងាកមករកការចរចា ដើម្បីដោះស្រាយបញ្ហាវិញ។​

លោក ពូទីន ថ្លែងថា លោក​ចង់ឲ្យភាគីជម្លោះទាំងពីរគឺអាមេរិក និងកូរ៉េខាងជើង ធ្វើការដោយសន្តិភាព បើកការជជែកគ្នា។

ទំនាក់ទំនងរវាងអាមេរិកនិង កូរ៉េខាងជើង​បានឈានចំណុចក្តៅក្រហាយខ្លាំងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នាំភាគីទាំងត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមរៀងៗខ្លួន។​ អាមេរិក​បានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅដល់ឧបទ្វីបកូរ៉េ ចំណែកកូរ៉េខាងជើងប្រកាសបាញ់ពន្លិចនាវានោះចោល ដើម្បីបង្ហាញពីឥទ្ធិពលយោធារបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ