កម្មករ​របួស​ធ្ងន់​ស្រាល​៥​នាក់​ក្រោយ​រថយន្ត​ដឹក​ពួកគេ​ដាច់​ចង្កូត​ធ្លាក់​ផ្លូវ

រថយន្តដឹក​កម្មករ​ដែល​ដាច់​ចង្កូត​ធ្លាក់​ផ្លូវ​(រូបភាពពី​ហ្វេសប៊ុក​អគ្គ​ស្នងការ​នគរ​បាល​ជាតិ)

យ៉ាង​ហោច​ណាស់​កម្មករ​កម្មការិនី ៥​នាក់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​រង​របួស​ធ្ងន់​ស្រាល បន្ទាប់​ពី​រថយន្ត​ដឹក​ពួកគេ​បាន​ដាច់​ចង្កួត និង​ធ្លាក់​ប្រឡាយ នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក តាប់ លន ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ដាច់​ក្រឡេ​ចង្កូត ហើយ​រេ​ធ្លាក់​ផ្លូវ កាល​ពី​ម៉ោង ៥​ល្ងាច​ម្សិល​មិញ​នេះ នៅ​ត្រង់​ភូមិ​អង្គក្រសាំង ឃុំ​ជង្រុក។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មករ​កម្មការិនី​រង​របួស​ទាំង ៥​នាក់​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ក្បែរ​កន្លែង​កើត​ហេតុ។

កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ កម្មករកម្មការិនី ១៥​នាក់​ទៀត ក៏​បាន​រង​របួស​ផង​ដែរ ក្រោយ​ពី​រថយន្ត​ផ្ទុក​កម្មករ​ដល់​ទៅ ៤៥​នាក់ បាន​ក្រឡាប់ នៅ​​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ