ប្អូន​ស្រី​លោក ហ៊ុន សែន រិះគន់​អភិបាល​រាជ​ធានី​ថា ហែ​កសន្លឹក​ឆ្នោត​ចោល

ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត​និង​លោកប៉ា សុជាតិវង្ស

ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​រិះគន់​អភិបាល​រាជ​ធានី​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ថា បាន​ហែក​សន្លឹក​ឆ្នោត​ចោល ក្រោយ​ពី​លើក​ឡើង​នូវ​វិធានការ​នានា​នា​ពេល​ថ្មីៗ​នេះ។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ កាសែត​កោះសន្តិភាព​បាន​ដក​ស្រង់​សម្ដី​លោក ប៉ា សុជាតិវង្ស ចុះ​ផ្សាយ​ថា អភិបាល​រាជ​ធានី​ភ្នំពេញ​រូប​នេះ បាន​បញ្ជា​ទៅ​គ្រប់​ម្ចាស់​យានដ្ឋាន​ជួស​ជុល​រថយន្ត​ទាំង​អស់ ឲ្យ​ផ្លាស់​ទៅ​ក្រៅ​ក្រុង ដើម្បី​បញ្ចៀស​បញ្ហា​ចរាចរណ៍។ កោះ​សន្តិភាព​បាន​បញ្ជាក់​ថា លោក ប៉ា សុជាតិវង្ស បាន​លើក​បែប​នេះ អំឡុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាង​សង់​រង្វង់​មូល​កួរស្រូវ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រោយ​ពី​ការ​ចុះ​ផ្សាយ​បែប​នេះ អ្នកស្រី ហ៊ុន ស៊ីណាត បាន​រៀបរាប់​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា ចៅហ្វាយ​ក្រុង​និយាយ​ចេញ​មក​ហែក​សន្លឹក​ឆ្នោត​រហូត ហើយ​មិន​ដឹង​ថ្នាក់​លើ​គិត​ម៉េច​ទេ បែបៗ​នេះ។

ថ្មីៗ​នេះ លោក ប៉ា សុជាតិវង្ស បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​មហាជន​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​​លោក​បាន​លើក​នូវ​វិធានការ​ហាម​ឃាត់​ការ​នាំ​ចូល​រថយន្ត​ជជុះ វិធានការ​លើ​ទូ​ម៉ាស៊ីន​ ATM ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ