សមាគមមួយស្នើក្រសួងចាត់កម្លាំងត្រួតពិនិត្យការនាំជ្រូកចូល​ខុសច្បាប់តាមព្រំដែន

សមាគមអ្នកចិញ្ចឹមសត្វជ្រូកកម្ពុជា បានអំពាវនាវឲ្យក្រសួងមានសមត្ថកិច្ចចាត់ក្រុមការងារត្រួតពិនិត្យនិងទប់កាត់​ការនាំជ្រូកខុសច្បាប់ចូលតាមព្រំដែន ដើម្បីលើកកម្ពស់ដល់ការចិញ្ចឹមសត្វនៅកម្ពុជានិងថែរក្សាសុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគ។​

​ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកកម្ពុជា លោក ស្រ៊ុន ពៅ ថ្លែងថា បច្ចុប្បន្នឈ្មួញធំៗកំពុងនាំចូល​ជ្រូកក្រហមពីវៀតណាមយ៉ាងច្រើន ធ្វើឲ្យប៉ះពាល់​ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក និង ប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគព្រោះថា ជ្រូកទាំងនោះមិនបានពិនិត្យសុខភាពពីពេទ្យសត្វបានត្រឹមត្រូវនោះទេ។​ នេះ បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រធានសមាគមចិញ្ចឹមជ្រូករូបនេះ ក៏បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចដាក់ការត្រួតពិនិត្យឲ្យបានតឹងរឹងនៅតាមព្រំដែន​កម្ពុជា វៀតណាម។

បើតាម​លោក ស្រ៊ុន ពៅ ការនាំចូលពីវៀតណាម​បច្ចុប្បន្នមានទាំងស្រប ច្បាប់ខុសច្បាប់ ហើយលោកថា​ ការនាំទាំងនោះមិនមែនតិចតួចដើម្បីបំពេញតម្រូវការក្នុងស្រុកនោះទេ គឺនាំចូលយ៉ាងគំហុកលក់ទូទាំងប្រទេសធ្វើឲ្យបះពាល់ដល់​សត្វជ្រូកចិញ្ចឹមក្នុងស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ