លោក ហ៊ុន សែន រំពឹង​ថាទំនាក់​ទំនង​កម្ពុជា-បារាំង​នឹង​នៅ​តែបន្ត​ក្រោយ​លោក ម៉ាក្រុន ឈ្នះ​​ឆ្នោត

លោក Emmanuel Macron (រូបភាព BBC)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​ថ្លែងថា ​លោកសង្ឃឹម​ថា ទំនាក់​ទំនង​កម្ពុជា និង​បារាំង នឹង​នៅ​តែ​​បន្ត​​ដដែល បើទោះបី​ជា​ប្រទេស​បារាំង​ផ្លាស់​ប្ដូរ​មេដឹកនាំ​ថ្មី​ក្ដី។

សារព័ត៌មាន BBC របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​ថា បេក្ខជន​ប្រធានាធិបតី​គ្មាន​បក្ស​នយោបាយ លោក អេម៉ានុយអ៊ែល ម៉ាក្រុន វ័យ ៣៩​ឆ្នាំ បាន​ផ្ដួល​បេក្ខនារី​អ្នកស្រី ម៉ារីន ឡឺ ប៉ែន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ជ័យជម្នះ​នេះ​របស់​លោក ម៉ាក្រុន ដែល​ជា​អ្នក​និយម​កណ្ដាល និង​គាំ​ទ្រ​ចលនា​សកលភាវូបនីយកម្ម​នោះ បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​បារាំង​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ។

ក្រោយ​ពី​លោក ម៉ាក្រុន ទទួល​បាន​ជ័យជម្នះ នៅ​ឯ​ប្រទេស​កម្ពុជាឯណេះ​វិញ នៅ​​ក្នុង​​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ អឌ្ឍចន្ទក្រហម នៅថ្ងៃ៨ខែឧសភានេះ​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​អបអរ​សាទរ​ទៅ​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​បារាំង។

លោក ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា លោក​សង្ឃឹម​ថា ទំនាក់​ទំនង​កម្ពុជា-បារាំង នឹង​​បន្ត​ត​ទៅត​ទៀត បើ​ទោះ​បី​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​បារាំង ចេញ​ពី​គណបក្ស​នយោបាយ​ណា​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ