មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្រើនរំឭកឲ្យកម្លាំងនគរបាលនៅខេត្តសៀមរាប ប្រឹងប្រែងការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកំសាន្តនៅទីនោះ ក៏ដូចជាការបំពេញភារកិច្ចឲ្យបានល្អសម្រាប់ពលរដ្ឋទូទៅ។
ក្នុងពិធីបូកសរុបការងារត្រីមាសទី១ ឆ្នាំ២០១៧ និង ផ្សព្វផ្សាយទិសដៅអនុវត្តបន្តរបស់ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ខែឧសភាម្សិលមិញ នៅខេត្តសៀមរាប លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា ដើម្បីសម្រេចជោគជ័យលើផែនការ គឺនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
របាយការណ៍របស់ លោក ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បទល្មើស ព្រហ្មទណ្ឌ ក្នុងត្រីមាសទី១ កើតឡើង៣ ករណី គឺបើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៦ មានការថយចុះចំនួន១០ករណី។