សម្តេចក្រុមព្រះយាងទៅកូរ៉េខាងជើងនៅខែកក្កដា

សម្តេចក្រុមព្រះ​កាល​ពីពេល​កន្លង​ទៅ​

សម្តេចក្រុម​ព្រះនរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹង​យាងទៅកាន់ប្រទេស​កូរ៉េខាងជើង នៅខែកក្កដា ខាងមុខនេះ ដើម្បីពង្រឹងមិត្តភាព​ប្រទេសទាំងពីរ និង បន្ថយភាពតាន​តឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។​

ថ្លែងនៅមុខ​ព្រះបរមរាជវាំងក្នុងរាជធានី​ភ្នំពេញ សម្តេចក្រុមព្រះ ក្រៅពីការ​ពង្រឹងមិត្តភាពព្រះអង្គក៏រុញចិន ឲ្យចាត់​វិធានការដើម្បីបន្ថយកម្ពៅ​នយោបាយនៅឧបទ្វីបកូរ៉េផងដែរ។​ នេះបើតាមការចុះផ្សាយរបស់Khmer Times កាលពីម្សិលមិញ។​

ព្រះអង្គមានបន្ទូលថា ចាំមើលចិនធ្វើកិច្ចការមួយចំនួនមុនព្រះអង្គ ហើយបើចិនបរាជ័យនោះព្រះអង្គនិងចាប់ផ្តើមធ្វើសកម្មភាពក្នុងនាមជាមិត្ត៖ «ប្រសិនជាចិនបរាជ័យក្នុងដោះស្រាយមិនបានផលនោះ បន្ទាប់មកខ្ញុំជាមិត្តស្និទ្ធជាមួយមេដឹកនាំកូរ៉េខាងជើង គឺខ្ញុំនឹងលើកឡើងបញ្ហាខ្លះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា សង្គ្រាមនុយក្លេអ៊ែនឹងមិនអាចផ្ទុះឡើងទៅរួចនោះទេ»។​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បានថ្កោលទោសជាថ្មី ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងម្តងហើយម្តងទៀត ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និង ពិភពលោក​ ប៉ុន្តែកូរ៉េខាងជើងបញ្ជាក់ថា ការខំប្រឹងប្រែងអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែគឺគ្រាន់តែដើម្បីការពារប្រទេសតែប៉ុណ្ណោះ មិនមានបំណងឈ្លានពាន ឬ បង្ករអន្តិសុខនោះទេ។​​

ភាពតានតឹងនៅឆ្នាំ២០១៧ នេះ គឺកើតឡើងនៅពេលដែលកូរ៉េខាងជើងបន្តបាញ់មីស៊ីលឆ្លងទ្វីប  បើទោះបីជាការសាកល្បងមួយចំនួន​ត្រូវបរាជ័យក៏ដោយ  ដែលឈានដល់សហរដ្ឋអាមេរិក បានត្រៀមនាវាចម្បាំងទុកសម្រាប់វាយប្រហារកូរ៉េខាងជើង។​

ទោះយ៉ាងណា វិភាគបញ្ហានយោបាយមួយចំនួនមិនសង្ឃឹមថា សម្តេចក្រុមព្រះអាចមានឥទ្ធិពលបន្ថយកម្តៅនយោបាយនៅឧបទ្វីបកូរ៉េបានទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ