អាជ្ញាធរនៅបាត់ដំបងរងការចោទថាទទួលសំណូកបើកឲ្យមានល្បែងទឹកភ្លៀង

សកម្មភាពភ្នាល់ទឹកភ្លៀង និង លោក អភិបាលខេត្ត ច័ន្ទ សុផល

អគ្គស្នងការដ្ឋាននគរបាលជាតិ​បានចុះផ្សាយថា​ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង រួមទាំងតុលាការផង រងការចោទថា ទទួលលុយសូកប៉ាន់ ហើយអនុញ្ញាតឲ្យមានការបើកល្បែងភ្នាល់ទឹកភ្លៀង រីករាលដាលនៅក្នុងខេត្ត នាំឲ្យមានការព្រួយបារម្ភពីអំពើចោរកម្ម ឬ ឆក់ប្លន់កើតឡើង។​

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយថ្ងៃនេះថា ល្បែងភ្នាល់ទឹកភ្លៀងកំពុងរាលដាលស្ថិតនៅភូមិស្រែ១០០ សង្កាត់ស្រែចារ ក្រុងបាត់ដំបង ខេត្តដំបង និង កំពុងពង្រឹងសាខាភ្នាល់បន្ថែមទៀត នៅតាមផ្សារទូទាំងខេត្តបាត់ដំបង។​

ប៉ុន្តែស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត  បានដិសេធការចោទប្រកាន់នេះ ដោយថា លោកមិនបានយកសំណូលនោះឡើយ ហើយកន្លងមក សមត្ថកិច្ចបានចុះបង្ក្រាបជារៀងរាល់ថ្ងៃដែរ។

លោកថា«យើងគិតតែពីបង្ក្រាបមើលនៅភ្នំពេញមើល ប៉ុន្មាន​សួរមើលនៅភ្នំពេញធ្វើបានស្អាតនៅហើយនៅនេះបង្ក្រាបរហូតបានថាពួកហ្នឹងវាទៅមានភស្តុតាងណាដើម្បីយើងចុះទៅ បើវាលេងតែតាមទូរស័ព្ទអីហ្នឹង ខ្ញុំគ្មានការពាក់ព័ន្ធអីទេ ការចុះដោយគ្មានមូលដ្ឋានចឹង លូវធ្វើសិក្សាស្រាវជ្រាវឡើងវិញបាន។ ខ្ញុំដឹងហើយប៉ុ​នសិក្សាទៀតមើល  សួរថាសមត្ថកិច្ចខិតខំបង្ក្រាបដែលឬអត់ ហើយយើងសំខាន់បុកមកតែខេត្តមួយចុះនៅរាជធានីភ្នំពេញគិតម៉េចយ៉ាងម៉េចដែរ។ យើងខ្ញុំអនុវត្តទៅតាមបទបញ្ជារបស់អគ្គ របស់ក្រសួងរហូតដល់ប្រមុខរដ្ឋាភិបាលពីល្បែងស៊ីសងគ្រប់ប្រភេទមិនមែនតាអាហ្នឹងទេ។ អានេះវាទៅជាទំនៀមទម្លាប់ ហើយទៅលេងណា​​​មានភស្តុតាង ដើម្បីឲ្យយើងទៅចាប់ទៅអីបាន ដូចល្បែងអាប៉ោង ល្បែងអីផ្សេង យើងខ្ញុំខិតខំហើយ សូមពិ​ចារណាឡើងវិញ ឃើញសិក្សាទៅបើថាមានភស្តុតាងយើងធ្វើតាមច្បាប់ទៅ»

មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបាត់ដំបងលោក ហេង សាយហុង មានប្រសាសន៍ថា កន្លងមកធ្លាប់តែលឺប្រជាពលរដ្ឋនិយាយតៗគ្នាពីល្បែងភ្នាល់ទឹកភ្លៀងនេះ ។ លោកបន្តថា ប្រសិនមានបទល្មើសនេះកើតឡើងពិតមែននោះអាជ្ញាធរគួរតែចាត់វិធានការឲ្យបានឆាប់  ដោយថា បើមានបទល្មើសនេះនឹងធ្វើឲ្យពីអំពើចោរកម្ម ឬ ឆក់ប្លន់ កើតឡើង។

ប្រជាពលរដ្ឋមួយចំនួន​ចោទថា អាជ្ញាធរពាក់ព័ន្ធអាចនឹងទទួលផលប្រយោជន៍ពីអ្នកបើកល្បែងភ្នាល់ទឹកភ្លៀងទាំងនោះ ទើបការបើកភ្នាល់ល្បែងទាំងចំហគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ច។​ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាសន្តិសុខដោយសារ ល្បែងទាំងនេះ នាំឲ្យមានហិង្សាក្នុងគ្រួសារ អំពើចោរកម្ម  កើតឡើងផ្សេងៗ។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ