ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីជួយសង្គ្រោះពលករខ្មែរ៨នាក់

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ថ្លែងទៅកាន់អ្នក​សារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ

ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ីបានជួយសង្គ្រោះពលករខ្មែរ៨នាក់ បន្ទាប់ពីពួកគេជួបការលំបាកនៅកន្លែងការងារឯបរទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ីបានជួយសង្គ្រោះពលការិនីខ្មែរចំនួន៧នាក់ និងពលករម្នាក់ បញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេថា មិនអាចទ្រាំទ្រនឹងការងារនៅទីនោះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងចំណោមពលករទាំង៨នាក់ មាន៣នាក់បានមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ កាលពីថ្ងៃទី១៣ឧសភា។ ចំណែក៥នាក់ទៀត នឹងមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នេះ។

របាយការណ៍ក្រសួងឲ្យដឹងថា កាលពីឆ្នាំ២០១៦ ពលករខ្មែរចំណាកស្រុកជាង៨០០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកមាតុភូមិវិញ ក្នុងនោះ បញ្ជូនមកពីម៉ាឡេស៊ីមាន២៧២នាក់ វៀតណាមមាន២៣១នាក់ ថៃ១៣៩នាក់ និងមកពីឥណ្ឌូណេស៊ីមាន៧៨នាក់ រួមទាំងបណ្ដាប្រទេសផ្សេងទៀត​ ដូចជា ចិន ជប៉ុន សិង្ហបុរី ហ្វីលីពីន​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ