ការបាញ់ប្រហារនៅទីក្រុងម៉ានីលរកឃើញសាកសព៣៤នាក់​

សមត្ថកិច្ចហ្វីលីពីន បានអន្តរាគមន៍ក្រោយពេលខ្មាន់កាំភ្លើងម្នាក់ បើការវាយប្រហារនៅបនល្បែងមួយនៅក្នុងទីក្រុងម៉ានីល នៅព្រឹកថ្ងៃសុក្រនេះ បានបណ្តាលឲ្យមនុស្សចំនួន​៣៤នាក់ស្លាប់ភ្លាមៗ ហើយអ្នកផ្សេងទៀតកំពុងបាត់ខ្លួន។​

មន្ត្រីគ្រប់គ្រងការពន្លត់អគ្គិភ័យបានឲ្យដឹងថា ក្រោយពេលបាញ់ប្រហារបណ្តាលឲ្យភ្លើងឆេះ ហើយអ្នកស្លាប់ភាគច្រើនដោយសារការថប់ដង្ហើម។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

នគរបាលនិយាយថា បុរសជាខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងក្រោយពេលបាញ់រកចំណុចឲ្យផ្ទុះឆេះ បនល្បែង និង បាញ់ប្រហារអ្នកនៅទីនោះ។​ នគរបាលបញ្ជាក់ថា សកម្មភាពរបស់ខ្មាន់កាំភ្លើងនោះដូចក្រុមចោរប្លន់ច្រើនជាង មិនដូចជាភេរវកម្មនោះទេ។​

អគ្គស្នងការនគរបាលជាតិ​ហ្វីលីពីន​ថ្លែងថា ខ្មាន់កាំភ្លើងមិនមានបំណងវាយប្រហារនៅកន្លែងកំសាន្តដែលជាកន្លែងស្មុគស្មាញមានមនុស្សច្រើនទេ គឺគ្រាន់តែជាការចង់ប្លន់យកលុយតែប៉ុណ្ណោះ។​

ជាជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ខ្មាន់កាំភ្លើងបានស្លាប់ក្នុងហេតុការណ៍ហើយ ចំណែកសមត្ថកិច្ចកំពុងបើការស៊ើបអង្កេតបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ