អភិបាល​ខណ្ឌ​ឫស្សីកែវ​ហួស​ចិត្ត​ក្រោយ​បក្ស​កាន់​អំណាច​បរាជ័យ​នៅ​​ខណ្ឌ​នេះ

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហោះ​សារ​ហួស​ចិត្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ពលរដ្ឋ​មួយ​ចំនួន បាន​ធ្វើ​ទង្វើ​ចាក់​អង្ករ​យក​អង្កាម ដែល​នេះ​គឺ​ជា​សារ​កើត​ឡើង​ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​នៅ​ក្នុង​ខណ្ឌ​មួយ​នេះ ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។

យោង​តាម​លទ្ធផល​បោះ​ឆ្នោត​បឋម​ចេញ​ដោយ គ.ជ.ប. បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​ដាច់​នៅ​តាម​សង្កាត់​ចំនួន ៥ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដាច់​នៅ​តាម​សង្កាត់ ២ នៅ​ក្នុង​ចំណោម​សង្កាត់​សរុប​ចំនួន ៧ នៅ​ក្នុង​ខណ្ឌ​មួយ​នេះ។

បន្ទាប់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ចេញ​មក​ដូច្នេះ លោក ជា ពិសី បាន​បង្ហោះ​សារ​ហួស​ចិត្ត​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ថា លោក​ហួស​ចិត្ត​នឹង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ធ្វើ​ទង្វើ​ចាក់​អង្ករ​យក​អង្កាម បោះ​បង់​ចោល​អ្នក​បម្រើ​ដល​មាន​សមត្ថភាព បម្រើ​ប្រជា​ពលរដ្ឋ​ដោយ​សុច្ចចិត្ត​ស្មោះ​ត្រង់ ហើយ​ទៅ​ស្រវា​យក​អ្នក​អសមត្ថភាព និង​ភូត​កុហក​ទៅ​វិញ។ លោក ជា ពិសី បាន​ចោទ​ជា​សំណួរ​ថា តើ​យុត្តិធម៌​នៅ​ឯណា?

ពលរដ្ឋ​ម្នាក់​​កញ្ញា កើត សុខារ៉ានី ដែលផ្ទះ​សម្បែង​ឪពុក​ម្ដាយ​របស់​នាង ត្រូវ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ឈូស​កម្ទេច​ចោល​កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក បាន​ប្រតិកម្ម​ទៅ​នឹង​​លោក​ ជា ពិសី ថា បណ្ដើរ​គ្នា​វៃ​ផ្ទះ​ម៉ែ​ឪ​គាត់​ចោល គេ​ហៅ​ម៉េច​វិញ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ