ជន​អន្តោ​ប្រវេសន៍​វៀតណាម​១៧​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ព្រឹក​នេះ

ជន​អន្តោ​ប្រវេសន៍​វៀតណាម ១៧​នាក់ ត្រូវ​បាន​នគរបាល​អន្តោ​ប្រវេសន៍​កម្ពុជា ឃាត់​ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វា នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ​នគរបាល​ជាតិ។

គេហ​ទំព័រ​ដដែល​នេះ បាន​បន្ត​ថា នគរបាល​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ការដ្ឋាន​បូម​ខ្សាច់ ៣​កន្លែង នៅ​តាម​មាត់​ទន្លេ ស្ថិត​នៅ​ក្នុង​​ភូមិ​បាក់ខែង សង្កាត់​ព្រែកលៀប និង​បាន​រក​ឃើញ​ជន​ជាតិ​វៀតណាម ១៧​នាក់ ក្នុង​នោះ​មាន​ស្រី ២​នាក់​ផង​ដែរ បាន​ស្នាក់នៅ​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន និង​ឯកសារ​ត្រឹមត្រូវ​នោះ​ឡើយ។

គេហទំព័រ​នគរបាល​ជាតិ បាន​ដក​ស្រង់​សម្ដី​លោក អ៊ា ភក្ដី នាយ​រង​ការិយាល័យ​គ្រប់​គ្រង​ជន​បរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ដែល​បាន​និយាយ​ថា ជន​ជាតិ​វៀតណាម​ទាំង ១៧​នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ