សាលារាជធានីនឹងចាត់ការលើក្រុមហ៊ុនសំណង់មួយរបស់ចិនចោទថាបំពានដងផ្លូវនរោត្តម​

អភិបាលរងរាជធានីភ្នំពេញថ្លែងថា នឹងចាត់ការលើក្រុមហ៊ុនសំណង់មួយរបស់ចិនដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយចោទថា បំពានដងផ្លូវអាចបណ្តាលឲ្យមានគ្រោះថ្នាក់ និង កកស្ទះចរាចរណ៍។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​នៅថ្ងៃទី២៧ខែមិថុនាលោក អៀង អូននី លើកឡើងថា ក្រុមហ៊ុនសំណង់ចិននោះឈ្មោះ​ឆាយណា ខនស្ត្រាក់សិន ហ្វ័ត អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONSTRUCTION FOURTH ENGINEERING DIVISION CORP. LTD)​ បានយកចិញ្ចើមផ្លូវសម្រាប់ដាក់ដែក សម្ភារសំណង់ មានរថយន្តដឹកខ្សាច់ រថយន្តក្រឡុកស៊ីម៉ង់ត៍ ចតនៅខាងមុខការដ្ឋាននេះ និងបង្ហៀរទឹកកខ្វក់មកលើផ្លូវ។ ទោះយ៉ាងណាលោកមិនបានបញ្ជាក់ថា នឹងចាត់ការនៅថ្ងៃណានោះទេ។​

ក្រុមហ៊ុនចិននេះ ក៏រងការចោទថា បានប្រើដងស្ទួចដែក ស៊ីម៉ង់ត៍ និង គ្រឿងសំណង់ផ្សេងៗទៀតឆ្លងផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ផ្ទុយពីការណែនាំរបស់សាលារាធានីភ្នំពេញ និង ក្រសួងសាធារណៈការនិងដឹកជញ្ជូន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ