ជប៉ុន​ផ្តល់​ជំនួយ​ជិត​៦លានដុល្លារ​សម្រាប់​​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​នៅកម្ពុជា

ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥតសំណង​ជិត​៦លាន​ដុល្លារ​ដល់​កម្ពុជាក្នុង​ការ​អភិវឌ្ឍធន​ធាន​មនុស្ស​រយៈពេល​៣ឆ្នាំ​ខាង​មុខ។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​៣ កក្កដា ឆ្នាំ​២០១៧ ក្រសួងការ​បរទេស​បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ដែល​មាន​ទឹក​ប្រាក់​ចំនួន៦៤៩លានយ៉េន ដែល​ស្នើ​​ប្រហែល​៥,៧៧លាន​ដុល្លា សម្រាប់​អនុវត្តន៍​គម្រោង​អាហារ​រូប​ករណ៍​អភិវឌ្ឍធន​ធាន​មនុស្សពី​ឆ្នាំ​២០១៨ដល់​ឆ្នាំ២០២១។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ប្តូរ​សារ​នៅព្រឹក​នេះ​ថា ការផ្តល់​ហិរញ្ញ​ប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា មានរយៈពេល១៧ឆ្នាំ មក​ហើយ។

គិតត្រឹមឆ្នាំ២០១៦ ជប៉ុនបានផ្តល់ជំនួយនេះសរុបចំនួន៥ ២០៨ លានយ៉េន ប្រហែល​​៤៦លានដុល្លា​អាមេរិក សម្រាប់​និស្សិត​កម្ពុជាចំនួន ៣៦៨នាក់ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ក្នុងចំណោម​និស្សិត​ ទាំងនេះមាន ចំនួន២៧៥នាក់ ដែលបានបញ្ចប់ការសិក្សា និងបាន​វិលមក​កាន់​ប្រទេស​កំណើត​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ