ភ្លៀងខ្លាំងនៅភាគខាងត្បូងនៃប្រទេសជប៉ុន រហូតដល់ថ្ងៃទី២ថ្ងៃព្រហស្បតិ៍នេះ បានបណ្តាលឲ្យពលរដ្ឋ១០នាក់បាត់ខ្លួន ៣នាក់រងរបួស និងប្រមាណ៤០០ ០០០នាក់នាក់ត្រូវជម្លៀសចេញពីលំនៅឋាន។
បុរសម្នាក់ និង ស្ត្រីពីរនាក់ត្រូវបានជួយសង្គ្រោះចេញពីកន្លែងបាក់ដី ហើយបានរងរបួស។ ចំណែកក្នុងចំណោមអ្នកបាត់ខ្លួន១១នាក់នោះ ក៏មានកុមារម្នាក់ផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមអ្នកជួយសង្គ្រោះ ៧៥០០នាក់ ក្នុងនោះមានទាំង នគរបាល ក្រុមពន្លត់អគ្គីភ័យ និង ទាហាន កំពុងធ្វើសកម្មភាពជួយសង្គ្រោះ និង ជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាព ខណៈភ្លៀងនៅតែបន្តធ្លាក់។ រដ្ឋាភិបាលនឹងបន្ថែមកម្លាំងជួយសង្គ្រោះ និង ឧត្ថម្ភាចក្របន្ថែមទៀត៕









