ប្រុយណេនិងសិង្ហបុរីបញ្ជាក់ពីទំនាក់ទំនងស្និទជាមួយគ្នា

មេដឹកនាំរបស់ប្រុយណេនិងសិង្ហបុរី បានបញ្ជាក់ពីទំនាក់ទំនងទ្វេរភាគី សិទ្ធស្នាលនិងពិសេស របស់ប្រទេសទាំងពីរនៅពេលដែល​ដែលស្តេចស៊ុលតង់ របស់ប្រុយណេ Hassanal Bolkiah បំពេញទស្សនកិច្ចពីរថ្ងៃទៅប្រទេសសិង្ហបុរី។​

ស្តេចស៊ុលតង់របស់ប្រុយណេ Hassanal Bolkiah បានទទួលពិធីស្វាគមន៍ នៅក្នុងវិមានប្រធានាធិបតី​សិង្ហបុរី Istana កាលពីថ្ងៃពុធម្សិលមិញ ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី១។​

ស្តេចស៊ុលតង់​បានជួបការគួរសម ជាមួយប្រធានាធិបតីសិង្ហបុរី Tony Tan ចំណែក​ភរិយាប្រធានាធិបតីសិង្ហបុរី បាននាំភរិយាសម្តេចស៊ុលតង់ ដើរកំសាន្ត និង ទស្សនារូបថតប្រវត្តិសាស្ត្រនៅក្នុងវិមានប្រធានាធិបតី។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

ប្រធានាធិបតីសិង្ហបុរី និង ស្តេចស៊ុលតង់ បានលើកឡើងពីលក្ខណៈពិសេសនៃការទំនាក់ទំនងរបស់ប្រទេសទាំងពីរ គឺមានភាពកក់ក្តៅ និង ស្និទ្ធស្នាលរយៈពេលវែងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ