រដ្ឋអារ៉ាប់ប្តេជ្ញាថា នៅតែបន្តការផ្តាច់ទំនាក់ទំនងការទូតជាមួយ ប្រទេសកាតា ដោយចោទថា ប្រទេសនេះឆ្លើយតបអវិជ្ជមានចំពោះការចោទលើបញ្ហាវិបត្តិការទូត។
ប្រទេសកាតា បានបង្ហាញជំហរក្នុងការចរចាដើម្បីដោះស្រាយបញ្ហា ក្រោយពេល ប្រធានាធិបតី ដូណល ត្រាំ បានថ្លែងនៅក្នុងប្រទេសអេហ្ស៊ីបដោយជំរុញ ភាគីពាក់ព័ន្ធនៃជម្លោះផ្តាច់ទំនាក់ទំនងការទូតនេះ ចរចាដើម្បីពង្រឹងទំនាក់ទំនងឡើងវិញ។
រដ្ឋមន្ត្រីការបរទេស Egypt, Saudi Arabia, Bahrain និង United Arab Emirates ជាប្រទេសដែលបានផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា បានជួបប្រជុំគ្នានៅទីក្រុងគែកាលពីម្សិលមិញ ហើយបានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ថា ពួកគេសោកស្តាយចំពោះ ប្រទេសកាតា ដែលបានឆ្លើយតបអវិជ្ជមាន លើបញ្ហាកំពុងប្រឈម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេស Egypt ថ្លែងថា ការឆ្លើយតបរបស់កាតាគឺមិនបានបញ្ជាក់ប្រាប់ពីស្ថានភាពកំពុងកើតមាននៅក្នុងតំបន់ និង មិនបានធានាពីស្ថិរភាពសន្តិសុខនោះទេ។
ប្រទេសកាតាត្រូវបានសម្ព័ន្ធមិត្តអារ៉ាប់ប្រកាសផ្តាច់ទំនាក់ទំនងការទូត ដោយសារចោទថា កាតាបានគាំទ្រដល់ពួកធ្វើសកម្មភាពជ្រុលនិយម បង្កអសន្តិសុខក្នុងតំបន់ និង ផ្ទុយពីច្បាប់អន្តរជាតិ៕









